ភ្នំពេញ ៖ បែកធ្លាយ ល្បែងទឹកភ្លៀងល្មើសច្បាប់ទំនើប«លេងដោយម៉ាសុីន តំកល់លុយលេងក្នុងធនាគារ ឬហៅថាដាក់លុយក្នុងម៉ាសុីន»ទើបទិញ+លក់បាន ដូចល្បែងហ្គេមក្នុងកាសុីណូ។បើកលេងបានដោយសេរីក្រៅច្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ហើយនៅតែបើកលេងខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ចំកណ្តាលក្រុងភ្នំពេញដូចឆ្នាំមុនៗដដែលគ្មានការបង្ក្រាបដដែល ទោះបីនាយករដ្ឋមន្ត្រីថ្មីឡើងកាន់ដំណែងភ្លាម ចេញបទបញ្ជាអោយភ្លែត ក្តៅគគុកអោយបង្ក្រាបអោយអស់ក៏ត្រូវត្រជាក់ល្ហឹមដូចក្តិតលោកនេន ដែរ!បទបញ្ជាក្លាយជាឥតន័យ?។
នៅឆ្នាំ២០២៤នេះ អ្នកលេងល្បែងទឹកភ្លៀង អ្នកលេងធំៗត្រៀមប្រយុទ្ធលេងល្បែងទឹកភ្លៀងតាំងពីពាក់កណ្តាលខែមីនារួចរាល់ហើយ ពួកបានតម្កល់លុយក្នុងធនាគារម្នាក់ៗយ៉ាងសម្បើម។បើតាមប្រភពអះអាងថា អ្នកអន្ទ្រើសធំៗខ្លះតម្កល់លុយមានចំនួនដល់ទៅរាប់លានដុល្លារនិងបានចាប់ផ្តើមលេងតាំងពពាក់កណ្តាលខែ០៣ ២០២៤ម៉្លេះ ប៉ុន្តែនៅអំឡុងខែ០៣គ្មានភ្លៀង គ្មានហាងឆេងលេង ទើបតែចាប់ផ្តើមសកម្មខ្លាំងក្នុងខែឧសភានេះបន្ទាប់ពី មានភ្លៀងមួយមេមក។
ចាប់ពីមខែ០៥.២០២៤មក គេឃើញអ្នកលេងខ្លះ ទៅសម្លឹងមើលមេឃ មើលពពកនៅលើស្តាតអូឡាំពិក,និងនៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់ តាំងតែពីពេលព្រលឹមស្រាងៗតាមទម្លាប់ចាស់ឯអ្នកខ្លះបើកឡានទៅមើលពពក ដល់ទីឆ្ងាយៗ។ខ្លះទិញ(ទឹកភ្លៀង)ខ្លះលក់គឺទិញយក(គោកអត់ភ្លៀង)។ការលេងគេគឹតលុយជាដុល្លារសុទ្ធ ដោយគឹតលុយជាខាំ ជាគីឡូ ជាកៅស៊ូ ជាដុំ ថ្លៃថោកទៅតាមហាងឆេងឡើងចុះភ្លាម ជាការផ្សងសំណាងតាម រយៈសង្ឃឹមលើមេឃនិងពពកដែលគេមើលឃើញ។
ល្បែងទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ សុីសងធំណាស់ មិនចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។ប្រភពបញ្ជាក់ថា មានអ្នកលេងខ្លះ ទិញ+លក់ម្តងៗ អស់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗទិញ+លក់ ជាច្រនដង គឹតតម្លៃជាដុំៗឯលក់ក៏ដូច្នោះដែរដោយឡែកម្ចាស់មឡាសុីនដែលហៅថាមេនោះ អង្គុយសុីឡាក លក់+ទិញមួយថ្ងៃៗ កាត់យកលុយ១២%ក្នុងមួយកៅស៊ូ=ទិញឬលក់១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)រាល់ពេលទិញ+លក់ បានលុយដល់ទៅរាប់សឹបមុឺនដុល្លារក្នុងមួយថ្ងៃៗ ដោយមិនពិបាកអ្វីគ្រាន់តែអង្គុយតុង។
ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងភ្នំពេញ ពុំដែលធ្វើអោយរំខានដល់លោកចៅហ្វាយខណ្ឌ៧មករា រំខានដល់ឯកឧត្តមរត្ន័ ស៊្រាង មេប៉េអឹមក្រុងភ្នំពេញ,ដល់ឯកឧត្តមជួន ណារិន្ទស្នងការក្រុងភ្នំពេញនិងដល់ឯកឧត្តមឃួង ស្រេង អភិបាលក្រុងភ្នំពេញក្នុងការចុះបង្ក្រាបម្តងឡើយដែលគេសង្ស័យកន្ទេលធំបន្លំដេក។ករណីមិនដែលឃើញអាជ្ញាធរចុះបង្ក្រាប់្បែងទឹកភ្លៀងនៅភ្នំពេញម្តងសោះបែបនេះ ធ្វើអោយមហាជនសង្ស័យថាដោយសារគណបញ្ជាការឯកភាពក្រុងទាំងមូលឯកភាពអោយបើកទើបបើកបាន? បើទោះជាកន្លងមកអភិបាលក្រុងភ្នំពេញធ្លាប់ប្រាប់វិទ្យុមួយថាអាជ្ញាធរក្រុងភ្នំពេញមិនស៊ុំគ្រលំក្នុងការបើល្បែងសុីសងខុសច្បាប់ទាំងអស់ក្នុងក្រុងក៏ដោយ។
គួរបញ្ជាក់ថា ផ្អែកតាមសំដីអ្នកលេង ដែលរលាយហិនហោចលក់ផ្ទះអស់រាប់ជង់ម្នាក់ បែកបាក់គ្រួសារ កូនចៅលែងខានបានរៀនសូត្រ អោយដឹងថា៖ឥឡូវការលេងទឹកភ្លៀងកាន់តែទំនើបការប្រើវិធីកើបលុយរបស់មេបនល្បែងកាន់តែសាហាវ គេអង្គុយសុីទឹក១២%គឹតជាកៅស៊ូរាល់ពេល(ទិញនិងលក់គឺកោក្បាលអ្នកលេងមិនដាក់ទឹក)។ពួកកំពុវលេង គេលេងបានដូចឆ្នាំមុនដដែល បើទោះបីនាយករដ្ឋមន្ត្រីថ្មី ចេញបទបញ្ជាអោយបង្ក្រាបបនល្បែងល្មើសច្បាប់អោយអស់ពីតាមគ្រប់មូលដ្ឋានក៏ដោយក៏ល្បែងទឹកភ្លៀងនេះគ្មានការបង្ក្រាបឡើយនៅក្នុងទីក្រុងភ្នំពេញលើកលែងតែនៅឯខេត្តបាត់ដំបងគេបង្ក្រាបបានទាំងស្រុង។ការណ៍នេះ គេមិនដឹងថា តើអស់លោកជាស្តេចត្រាញ់ទីក្រុង មិនដឹង?ឬដឹងដែរតែធើមិនដឹង?ឬធ្វើមុខក្រាស់ដូចស្បែកក្របីហ៊ានផ្គើនបទបញ្ជាសម្តេចបវរធិបតីហ៊ន ម៉ា ណែត ដែលជានាយករដ្ឋមន្ត្រីថ្មីនោះព្រោះហេតុអ្វីទេ? បនល្បែងមួយនេះគ្មានអាជ្ញាធរនៃស្ថាប័នណាអាចបង្ក្រាបបានឡើយ។
ដាក់បញ្ចូល«បទបញ្ជារបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត បញ្ជាដល់អាជ្ញាធរអោយបិទបនល្បែងកាលពីកន្លងមក»
-អ្នករត់សុីក្លូ ម៉តូឌុបនិងរត់ផាស់អាប់ខ្លះដែលនិយមផឹកកាហ្វេរាល់ព្រឹកនៅក្រោយសណ្ឋាគារសលើកឡើងថា៖
-ពួកគាត់ចង់ឃើញអភិបាលក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេងនិងកងកម្លាំងសមត្ថកិច្ចនៅក្រុងភ្នំពេញ អញ្ជើញទៅសុំរៀនសូត្រអំពីការបង្រាបល្បែងទឹកភ្លៀងពីឯកឧត្តមសុខ លូអភិបាលខេត្តបាត់ដំបង ព្រោះនៅបាត់ដំបងគេលេងតាំងពីអាណានិគមនិយមបារាំងមក តែពេលនេះត្រូវឯកឧត្តម សុខ លូ បិទឈឹងទាំងស្រុង។
-អ្នកខ្លះនិយាយថា ពួកគេចង់ឃើញអភិបាលរាជធានីភ្នំពេញ អនុវត្ត«គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព«ជាក់ស្តែង»ត្បិតវាមិនមែនជាធ៌មសម្រាប់សូត្ររំដោះគ្រោះនោះទេ។
-បុរសចំណាស់ម្នាក់ទំនងជាមន្ត្រីចូលនិវត្តន៍ បានលើកឡើងជាទស្សនៈថា៖បនល្បែងទឹកភ្លៀងដ៏ធំមានការលក់+ទិញតែជាប្រភេទល្បែងសុីសងទ្រង់ទ្រាយធំមិនចាញ់កាសុីណូមានច្បាប់ហើយបើកចំកណ្តាលក្រុងភ្នំពេញបែបនេះ«គួរតែមានច្បាប់គ្រប់គ្រងត្រូវ មិនត្រូវទុកអោយនៅក្រៅច្បាប់បែបនេះទេទី១ដើម្បីមុខមាត់អាជ្ញធរ ទី២ដើម្បីប្រមូលលុយចូលជាតិវិញ។គាត់បន្តថា៖បើនៅតែបែបនេះ គេអាចមើលស្រាលថ្នាក់ដឹកនាំដោយថា វាជាការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបកញ្ជើរ៕