ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ ៣កន្លែងក្បែរគ្នាស្ថិតក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំកា...

ទីតាំងល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ ៣កន្លែងក្បែរគ្នាស្ថិតក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងយ៉ាងអនាធិបតេយ្យ! មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ!

-

ភ្នំពេញ៖ ប្រភពបានអះអាងមកថា៖ មានល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់និងល្បែងផ្សេងៗទៀត ៣កន្លែងក្បែរគ្នានេះ ផ្លូវបេតុង លេខ៤១ ចុះពីផ្លូវ វិថីព្រះនរោត្តម ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើសកម្មភាពបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ដឹងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ របស់ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា៖ ទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់គ្រប់ប្រភេទ ៣កន្លែងនៅក្នុងក្នុងមូលដ្ឋានខាងលើ អ្នកញៀនល្បែងនាំគ្នាចេញចូលលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! សង្ស័យបានទទួលលាភក្ការៈ ហើយមើលទៅ ទើប អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មកក្បែរ។

បញ្ហានេះប្រជាពលរដ្ឋធ្លាប់លើកឡើងជារើយៗ កំពុងធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ កើតមានអសន្តិសុខ កើតនូវ អំពើហឹង្សា ណាមួយទៀត ខ្លាចបញ្ហាអំពើចោរកម្ម និងបទល្មើសផ្សេងទៀត ដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះសម្បែងជាដើម។

ដូច្នេះហើយប្រជាពលរដ្ឋ និងមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជួន ណារិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមជួយចាត់កូនចៅក្រោមឱវាទចុះត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ បង្ក្រាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់គ្រប់ប្រភេទ ៣កន្លែងក្បែរគ្នានៅក្នុងមូលដ្ឋានខណ្ឌចំការមននេះផង។

សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ៦២០២២ – បានកន្លងផុតទៅថ្មីៗនេះ អតីត សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង

អតីត សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...