ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់មន្ត្រីសមត្ថកិច្ចជំនាញអះអាងថា នឹងបង្រាបបទល្មើសធ្យូងឆ្លងដែនមិនឲ្យបន្តកើតមានក្នុងទឹកដីខេត្តក្រចេះឡើយ

មន្ត្រីសមត្ថកិច្ចជំនាញអះអាងថា នឹងបង្រាបបទល្មើសធ្យូងឆ្លងដែនមិនឲ្យបន្តកើតមានក្នុងទឹកដីខេត្តក្រចេះឡើយ

-

 

ខេត្តក្រចេះ ៖ ចែធី មកដល់ថ្ងៃទី ១៧ ខែឧសភា នៅតែបន្តគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃដើម្បីដឹក ជញ្ជូនធ្យូងមកលក់ឲ្យគាត់។ តាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា ធ្យូងទាំងអស់នេះ ដឹកតាមគោយន្តកន្ត្រៃចេញពីភូមិរណែង និងភូមិម៉្សៅ មកស្តុកទុកនៅជើងភ្នំឆ្វេ បទសុក្រំរួចបន្តមកទំលាក់នៅចំណុចភូមិបទឈើក្រំ ឃុំស្វាយជ្រះស្រុកស្នួល ខេត្តក្រចេះ ហើយលើកដាក់រថយន្តខ្នាតយក្សប្រភេទV1 ដឹកបន្តទៅប្រទេសវៀតណាម ឆ្លងកាត់ សង្កាត់ រដ្ឋបាលព្រៃឈើស្វាយជ្រះ និងឆ្លងកាត់ ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ៧០៧ និងឆ្លងកាត់ រដ្ឋបាលព្រៃឈើ សួនអាពាហ៍ពិពាហ៍ បន្តឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើខ្សឹម និងឆ្លងកាត់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល គ្រប់គ្រងដោយលោក លន់ ប៊ុនថុល និងឆ្លងកាត់អធិការដ្ឋាននគរបាលស្រុកស្នួល ផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល ឆ្ពោះទៅព្រំដែន ឆ្លងដែនតាមច្រករបៀងដេបី(D3)។​

ឯលោកថៃ គា ដែលជាមន្ត្រីយោធាល្បីឈ្មោះខាងរកសុីបទល្មើសឆ្លងដែន នៅតែបន្តគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃដើម្បីយកមកដុតធ្វើធ្យូងលក់ឲ្យលោកផ្ដាច់មុខនៅចំណុចភូមិឡជាឈ្មោះតំបន់ ស្ថិតនៅ ភូមិចំការដំឡូង ឃុំស្វាយជ្រះ ស្រុកស្នួល ដឹកតាមគោយន្តកន្ត្រៃ និងរថយន្តកែច្នៃ មកដាក់នៅឯផ្ទះលោក ស្ថិតនៅភូមិសំបួរ ឃុំស្វាយជ្រះស្រុកឈ្នួល។លោក ថៃ គា បន្ទាប់ពីបែកធ្លាយរថយន្តខ្នាតយក្សរបស់គាត់ដាក់ទល់មេឃ ឥឡូវមក បំលែងរូបភាពយករថយន្តV1ដាក់ត្រឹមស្មើទ្រុងដើម្បីបន្លំជារថយន្តដឹកទំនិញផ្សេងៗ។ ក៏ប៉ុន្តែនៅតែមិនបាំងភ្នែក ក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិបានឡើយ។​

ក្រុមអ្នកឃ្លាំមើល បទល្មើសធនធានធម្មជាតិបានរាយការណ៍ជូនមន្ត្រី មានការពាក់ព័ន្ធជាមួយនឹងបទល្មើសធនធានធម្មជាតិ ដោយមន្ត្រីទាំងនោះ បានយ៉ាងដូច្នេះថា រៀងរាល់បទល្មើសឆ្លងដែនបើនៅតែមានបន្តទៀតលោកនិងបង្ក្រាបមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនឆ្លងដែនបន្តទៀតឡើយ។

ជាក់ស្តែងលោក ថៃ គា នៅតែបន្តលើកធ្យូងដាក់រថយន្តV1ដាក់ស្មើទ្រុងរួចគ្រប់តង់ចតនៅខាងក្រោយផ្ទះរបស់លោកជាធម្មតាត្រៀមដឹកឆ្លងដែនដូចជាមិនខ្លាចញញើសនិងច្បាប់ឡើយ។ ចាំមើលលើកនេះ តាលោក ថៃគា និងចែធី ដែលជាមេឈ្មួញរកសុីធ្យូងខុសច្បាប់ឆ្លងដែន អាចរួចពីកណ្តាប់ដៃមន្ត្រីមានសម្ថកិច្ចជំនាញដែរឬយ៉ាងណា៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...