ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងបើក ល្បែងស៊ីសង ដូរបៀរមួយកន្លែងបើកលេងយ៉ាងគគ្រឹកគក្រែងជ្រកក្រោមតារាងបាលទះស្ថិតនៅក្រុងសំរោងលេងរាល...

ទីតាំងបើក ល្បែងស៊ីសង ដូរបៀរមួយកន្លែងបើកលេងយ៉ាងគគ្រឹកគក្រែងជ្រកក្រោមតារាងបាលទះស្ថិតនៅក្រុងសំរោងលេងរាល់ថ្ងៃ ដោយសមត្ថកិច្ចមិនហ៊ានបង្ក្រាប!!!

-

 

ខេត្តឧត្តមានជ័យ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(បៀរ)ខុសច្បាប់ ជាច្រើនវង់ នៅក្នុងតារាងបាលទះ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ បើកទទួលក្រុមអ្នកញៀនល្បែងទាំងនោះឲ្យនាំគ្នាទៅចូលលេង ច្រើនតុតែអាជ្ញាធរ សមត្ថកិច្ច នៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាបនោះទេ ។

ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសង(បៀរ)ខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រយៈពេលយូខែមកហើយ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងមួយនេះមិនខាន ទើបគ្មានការបង្រ្កាប!

ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ក្រុងសំរោង បានដាក់សង្ស័យថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក នៅពីក្រោយ រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង(បៀរ)ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ក្រុងសំរោង ខេត្តឧត្តមានជ័យ បានឡើយ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសំរោង ខេត្តឧត្តមាជ័យ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាអសន្តិសុខសង្គម និងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុនេះពលរដ្ឋស្នើសុំដល់ លោក ខូវ លី ស្នងការនគបាលខេត្តឧត្តមានជ័យមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅល្បែងស៊ីសងជ្រកក្រោមតារាងបាលទះខាងមុខលក់បាយស្ថិតនៅភូមិសង្កាត់ខាងលើនោះផង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...