ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ក្នុង.ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកលេងបង្កភ...

ទីតាំងល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ក្នុង.ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកលេងបង្កភាពអនាធិបតេយ្យ ទៅដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប

-

ខេត្តត្បូងឃ្មុំ ៖ មានសេចក្តីរាយការណ៍ប្រាប់មកថា! ឈ្មោះ លោក ទ្រី បុគ្គលម្នាក់នេះហើយ ជាម្ចាស់ទីតាំងល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រហែលមាន​ខ្នងបង្អែក​ រឹងមាំ ហើយទើបមាន​ឥទ្ធិពល ទៀតផង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត មិនខ្លាចញញើតអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ នាំគ្នាដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ល្បែងសុីសង ទ្រង់ទ្រាយធំ មួយនេះ រួចហើយផងក៏មិនដឹង ទើបបុគ្គលម្នាក់នេះ ហ៊ានបើក​ល្បែង​ដូច​ជា(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទៅលេង​ភ្លូក​ទឹក ភ្លូ​កដី គ្មានការបង្ក្រាប! ឬទប់ស្កាត់ទាល់តែសោះ ។
​មជ្ឈដ្ឋាន​ខាងក្រៅ​.!និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ បុគ្គលម្នាក់នេះ និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឡើយ។

ជាងនេះទៅទៀត ឈ្មោះ លោក ទ្រី បុគ្គលម្នាក់នេះ កំពុងឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លាន រៀល ទៅដល់ រាប់.ពាន់ ដុល្លារ ឯណោះ (ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍ និងភាពភ័យខ្លាច ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចប្រជាពលរដ្ឋរស់នៅក្នុង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ សំណូមពរទៅដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេស ឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទើបឡើងកាន់តំណែងថ្មីៗ សូមជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីស្របតាមគោលនយោបាយ.ភូមិ.ឃុំ. មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំង ប្រទេស កន្លងមកនោះ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...