(ខេត្តមណ្ឌគិរី)÷ប្រភពព័ត៌មាន
ពីប្រជាពលរដ្ឋបានឲ្យ ដឹងថា មានឡានគ្រប់ប្រភេទដឹក ឈើ ចេញ ពីស្រុកអូររាំងសុទ្ធតែ ឈើ ប្រណិតពេញៗឡាន តែមន្ត្រីបរិស្ថានស្រុកកែវសីមានឹងមេកងរាជអាវុធហត្ថស្រុកកែវសីមាមិនមានចំណាត់ការទប់ស្កាត់ ឡើយរក្សាភាពស្ងៀមស្ងាត់ទុកអោយឡានដឹកឈើ ដឹកជញ្ជូនឈើយ៉ាងស្រួលគ្មានអ្នករំខានឡើយ។
បើនិយាយពី សមត្ថកិច្ចតាម ដងផ្លូវ
ចាប់ពីរ ស្រុកអូររាំង រហូត មក ដល់ស្រុកកែវសីមា ស្នាក់ ការមិនតិច ជាង១០កន្លែង ទេ ហេតុអីអស់់ លោកបណ្តោយ អោយឡានដឹក ឈើ របស់មេឈ្មួញដឹកឈើតាម តែ អំពើចិត្ត ទាំងយប់ទាំងថ្ងៃ។
ប្រភពពីប្រជាពលរដ្ឋបន្តទៀតថាបើគ្មានការបើកដៃពីមន្ត្រី អាជ្ញាធរ នោះ
ទេបទល្មើស ព្រៃឈើក៏ គ្មានដែរ គេសង្កេតឃើញថា រយពេល ១ខែ
នេះមេឈ្មួញឈើជាច្រើន នៅស្រុកកែវសីមា កំពុង ដឹកជញ្ជូនឈើយ៉ាងសកម្ម ចេញពីព្រៃអភិរក្សកែវសីមា ច្រកផ្លូវអូររាំង ជាប់និងស្នាក់ការបរិស្ថាន។
តែមកដល់ពេលនេះមិនមានមន្ត្រី ទាំងពីស្រុកអូររាំងនឹងស្រុកកែវ
សីមា ពុំមាន ចំណាត់ការណាមួយ
ទៅលើឡានដឹកជញ្ជូនឈើរបស់ឈ្មួញ នៅឡើយទេ ឈើដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលយូលិតទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក សា ផល្លា នាយប៉ុស្តិ៍នគរបាលព្រំដែនគោកយូលិតទេ នោះគឺគ្មានឈ្មួញដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីយួនតាមអំពើចិត្តបានដែរ។
ឈ្មួញរក ស៊ីដឹក ជញ្ជូន ឈើ កំពុងសប្បាយចិត្តយ៉ាងខ្លាំងគ្មានមន្ត្រីជំនាញណាម្នាក់មករំខានការរកស៊ីរបស់ពួកគេឡើយ ឯមន្ត្រីបរិស្ថានប្រចាំការស្រុកកែវសីមា ធ្លាប់តែខ្លាំងខាងចាប់បង្រ្កាប់បទល្មើសព្រៃឈើយ៉ាងសកម្ម ពួកលោកនៅស្ងៀមតើទៅដល់ណាហើយបានបណ្តោយ អោយឈ្មួញឈើដឹកជញ្ជូនឈើជារៀងរាល់យប់ថ្ងៃធ្វើមិនដឹងមិនឮ ឬលោក បានសើម មាត់សើម ករហើយបានរក្សាភាពស្ងៀមស្ងាត់ ។
ប្រជាពលរដ្ឋបាននិយាយថាអស់លោកជាមន្ត្រីតែ អសមត្ថភាព ដេក ស៊ីប្រាក់ខែ ពីរដ្ឋហើយ នាំគ្នាបង្កើតអោយមានបទល្មើសព្រៃឈើដឹកចេញជារៀងរាល់ថ្ងៃ យប់ដើម្បីផលប្រយោជន៍យកលុយដាក់ក្នុងហោប៉ាវរៀងៗខ្លួន។
សូម ឯកឧត្តម ថង សាវ៉ុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីមេត្តា មានវិធាន ការទប់ ស្កាត់លើ បទ ល្មើសព្រៃឈើកំពុងតែដឹកជញ្ជូនឈើតាមឡានគ្រប់ប្រភេទផងទាន៕