ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់តើហេតុអ្វីបានជាមន្ត្រីគយ មិនឱ្យបងប្អូនកម្មករខ្មែរដឹកជញ្ជូនទំនិញតាមរទេះតូចៗ ចូលមកកម្ពុជា មកពីមូលហេតុអ...

តើហេតុអ្វីបានជាមន្ត្រីគយ មិនឱ្យបងប្អូនកម្មករខ្មែរដឹកជញ្ជូនទំនិញតាមរទេះតូចៗ ចូលមកកម្ពុជា មកពីមូលហេតុអ្វី ?

-

 

បន្ទាយមានជ័យ៖ មន្រ្តីគយប្រចាំការមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃការិយាល័យ គយ និង រដ្ឋាករ ក្រុងប៉ោយប៉ែត បានធ្វើការបិទច្រកទ្វារមិនឱ្យ បងប្អូន កម្មករខ្មែរ ដែលរកសុី ដឹកជញ្ជូន ទំនិញ តាមរទេះតូចៗ ដឹកទំនិញ ចេញពីប្រទេសថៃ ចូលមក ក្នុងទឹកដី កម្ពុជា ឡើយ ដែលជាហេតុធ្វើឱ្យ កម្មករអូសរទេះស្ទះ កកកុញ និង តវ៉ា នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ហេតុការនេះបង្ករឱ្យមានការភ្ញាក់ផ្អើល នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នេះ ។
សូមរំលឹកថា ច្រកទ្វារអន្តជាតិ ប៉ោយប៉ែត កាលពីអតីតកាល គឺជាច្រកទ្វារអន្តរជាតិតែមួយគត់ ស្ថិតក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ និង មានច្រកទ្វារតំបន់ចំនួន២ ទី១ ច្រកទ្វារតំបន់បឹងត្រកួន និង ទី២ ច្រកទ្វារតំបន់ ស្រុកម៉ាឡៃ ។ ហើយច្រកទ្វារអន្តរជាតិមួយនេះ បើកឱ្យទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ព្រមទាំងការដឹកជញ្ជួនទំនិញគ្រប់ប្រភេទចេញចូលកម្ពុជា-ថៃជាប្រចាំ និង តែងតែបង្ករ ឱ្យមាន ការកកស្ទះ ផងដែរ ។

ក្នុងនោះ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បង្កើតច្រកទ្វារអន្តរជាតិ ស្ទឹងបត់ មួយបន្ថែមទៀត ដើម្បី ងាយស្រួល ទាំង ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងដែនទៅវិញទៅមក និង ការដឹកជញ្ជូន ទំនិញ ឱ្យមានភាពងាយស្រួល លឿនរហ័ស ថ្នាក់ដឹកនាំ បានសម្រេច តម្រូវឱ្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត សំរាប់តែភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ធ្វើដំណើរឆ្លងដែនទៅវិញទៅមក រីឯច្រកទ្វារស្ទឹងបត់ គឺអនុញ្ញាតឱ្យតែ រថយន្ត និង មធ្យោបាយដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទតែប៉ុណ្ណោះ ។

អាស្រ័យហេតុនេះហើយ ទើបមន្រ្តី គយ ប្រចាំនៅមុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត តែងតែ ព្យាយាម គោរពតាម តួនាទីភារកិច្ច និង គោរពតាមច្បាប់ ធ្វើការហាមឃាត់ និងទប់ស្កាត់ មិនឱ្យ មានការដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ លើកលែងតែឥវ៉ាន់់ ប្រើប្រាស់របស់ភ្ញៀវជាតិនិងអន្តរជាតិ តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា បន្ទាប់ពី មន្ត្រីគយ ធ្វើការទប់ស្កាត់ និង បិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនឱ្យកម្មករអូសរទេះ ដឹកទំនិញ ចេញពីប្រទេសថៃ ចូលកម្ពុជា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤នេះ បាន ធ្វើឱ្យ មានការប្រតិកម្មនិងផ្ទុះការតវ៉ា យ៉ាងច្រើនកុះករពេញច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។ ក្រោយមានហេតុការបែបនេះ សង្កេតឃើញថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ចើញ ទៅដល់កន្លែងកើតហេតុ និង បានសម្របសម្រួល ចរចាជាមួយមន្ត្រី គយ ជាលទ្ធផល ក្រុមកម្មករអាចដឹកជញ្ជូន ទំនិញចូលកម្ពុជា បានវិញហើយ តែអនុញ្ញាតឱ្យចូលបានតែមួយលើកនេះជាចុងក្រោយប៉ុណ្ណោះ មិនអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ តាមរទេះតូចៗ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៀតឡើយ ។

ដោយក្នុងនោះ មន្ត្រីគយ បានតម្រូវឱ្យ ក្រុមកម្មករ អូសរទេះ ទាំងអស់ ត្រូវដាក់ទំនិញ តាមរថយន្ត ហើយធ្វើការដឹកជញ្ជូន ចេញចូល និង បង់ពន្ធ ត្រឹមត្រូវ នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ វិញ ។

តែទោះយ៉ាងណាក៏ដោយ ក្រុមកម្មករ អូសរទេះ នៅតែ អំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេស ស្ថាប័នគយ មេត្តាអនុញ្ញាតឱ្យពួកគាត់ អាចដឹកជញ្ជូនទំនិញបន្តិចបន្តួច តាមរយៈរទេះតូចៗ ចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដដែលផងចុះ ដើម្បីអាចបានជាចំណូល ចិញ្ចឹមជីវិត និង ដោះស្រាយជីវភាពគ្រួសារ ។ ក្រុមកម្មករ បានបន្តថា បច្ចុប្បន្ន ពួកគាត់ ដឹកជញ្ជូន ឥវ៉ាន់ តាមរទេះបន្តិចបន្តួចតែប៉ុណ្ណោះ បើសិនឱ្យពួកគាត់ ដាក់ឥវ៉ាន់ តាមរថយន្ត ហើយទៅចេញតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ គឺ ពួកគាត់គ្មានលទ្ធភាពឡើយ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...