ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់សង្វៀន​បញ្ជាល់មាន់ ដុះ​ស្លែ បង្កប់​ក្នុងកា​សុីណូ​អត់​ផ្លា​កយីហោ នៅ​ចំ​កណ្តាលក្រុងប៉ោយប៉ែត ​បើកឲ្យ​ពល...

សង្វៀន​បញ្ជាល់មាន់ ដុះ​ស្លែ បង្កប់​ក្នុងកា​សុីណូ​អត់​ផ្លា​កយីហោ នៅ​ចំ​កណ្តាលក្រុងប៉ោយប៉ែត ​បើកឲ្យ​ពលរដ្ឋ​ខ្មែរ ចូលលេងយ៉ាងពេញបន្ទុក អាជ្ញាធរ សមត្ថកិច្ច មិនហ៊ានបង្ក្រាប!!!

-

​បន្ទាយមានជ័យ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ នៅជិតចំណុច​ច្រកអន្តរជាតិព្រំដែនប៉ោយប៉ែត បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ មកពី​ គ្រប់ទិសទី ចូលលេងល្បែង​បញ្ជាល់មាន់ខ្នាតធំ យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​
​ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​ប៉ោយប៉ែត មិន​ហ៊ាន​ទៅ​ក្បែរ កាស៊ីណូ​អត់​ផ្លាក​យីហោ​ ​ក្នុង​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ នោះទេ ព្រោះ​អ្វី​ម្ចាស់​កាស៊ីណូ មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​បុគ្គល​រូប​នេះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ​ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ទេីប​ឡេីងកាន់តំណែង​ថ្មីៗ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​ម្ចាស់​កាស៊ីណូ​អត់​ផ្លាក​យីហោ នៅខាងជើងច្រកអន្តរជាតិប៉ោយប៉ែត១៥០ម៉ែត្រ កំពុងបើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជាល់មាន់​ចាក់ភ្នាល់​ស៊ីសង​ខុសច្បាប់ យ៉ាងគំហុករាល់ថ្ងៃ។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉េត បន្ទាយមានជ័យ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និងបទល្មើសផ្សេងៗ កេីតមាន​ឡេីង​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃនោះទេ។

ហេតុនេះហើយទើបពលរដ្ឋសំណូមពរដល់លោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យនឹង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាកងកម្លាំងបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងបើកល្បែងស៊ីសងនេះផង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...