(ខេត្តកណ្ដាល)៖ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”ជល់មាន់តាមនៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយខេត្តកណ្ដាល។ ជាក់ស្ដែងទីតាំងបនល្បែងមាន់ជល់ តាមអនឡាញពីកន្លែងកំពុងតែដំណើរការបានដោយរលូនទីតាំងទី១ស្ថិតនៅក្នុងភូមិទួលត្នោត ឃុំគគីរ ទីតាំងទី 2ស្ថិតនៅភូមិជ័យឧត្តម2 ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងតែដំណើរការបានដោយរលូន។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។ យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយ មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន។
ពលរដ្ឋភូមិទូលត្នោត ឃុំគគីរនិង ភូមិជ័យឧត្តម2 ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យក្រុមហ៊ុន ល្បែងមាន់ជល់តាមអនឡាញ បើកដំណើរការបានដោយរលូន
-
មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90