ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់មេឈ្មួញដឹកធ្យូងដុះស្លែ ឈ្មោះ លោក ឈី នឹងលោក វ៉ាន់ ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ពលរដ្ឋបង្ហើបថាមានការបិទបា...

មេឈ្មួញដឹកធ្យូងដុះស្លែ ឈ្មោះ លោក ឈី នឹងលោក វ៉ាន់ ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ពលរដ្ឋបង្ហើបថាមានការបិទបាំងពីមន្ត្រីជំនាញនៅក្នុងស្រុកជីក្រែង

-

ខេត្តសៀមរាប÷ មេឈ្មួញទិញដឹកធ្យូងជើងខ្លាំងប្រចាំស្រុកជីក្រែងឈ្មោះ លោក ឈី នឹងលោក វ៉ាន់ បានសម្រុកទិញដឹកជញ្ជូនធ្យូងយ៉ាងគគ្រឹក គគ្រេង មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចឡើយ ជាពិសេសមន្ត្រីពាក់ព័ន្ធសំខាន់ៗដូចជា បរិស្ថាន និងមេព្រៃ

នេះបើតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឱ្យអង្គភាពយើងដឹងថា មេឈ្មួញទិញដឹកធ្យូងឈ្មោះលោក ឈី នឹងលោក វ៉ាន់ រស់នៅក្នុង ស្រុកជីក្រែងបានគៀងគងអ្នករកស៊ីដុតធ្យូងដឹកជញ្ជូនយកទៅលក់ដល់ទីកន្លែងរស់នៅស្តុកទុក្ខដើម្បីចែកចាយបន្ត ។

មេឈ្មួញធ្យូងរូបនេះបានប្រើរូបភាពគ្រប់យ៉ាង ពេលខ្លះយកឡានមកដឹក ពេលខ្លះទៀត យកគោយន្តមកដឹក តើជាការ បំបាំងភ្នែកជំនាញពាក់ព័ន្ធ ដើម្បីដឹកចេញទាំងយប់ទាំងថ្ងៃ ចេញពីរតំបន់អភិរក្យបឹងពែរគ្រប់ឃុំក្នុងស្រុកជីក្រែង ខេត្តសៀមរាប ឬក៏ជំនាញធ្វើមិនដឹងសម្ងំស្ងៀម ដោយទទួលបានផលលាបទៅហើយឬយ៉ាងណា? ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមប្រភពប្រជាពលរដ្ឋ បានរាយការណ៍មក អង្គភាពសារព័ត៌មានយើង ប្រជាពលរដ្ឋបានបន្តទៀតថា សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធខេត្ត ជួយពិនិត្យនិងដាក់អធិការកិច្ច ពិនិត្យទៅលើ ការដែលបើកអាជីវកម្មដុតធ្យូងនិងកាប់ឈើរពីក្នុងព្រៃយកមកធ្វើយ៉ាងអនាធិបតេយ្យនេះផង។

និងជាពិសេសសូមសំណូមពរទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួង បរិស្ថាននិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយមានវិធានការ ដើម្បីទប់ស្កាត់ រាល់បទល្មើសព្រៃឈើដែលកំពុងតែរងការកាប់បំផ្លាញពីក្រុមឈ្មួញ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...