ថ្ងៃ​សុក្រ, ខែ​មិថុនា 6, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងមាន់ជល់និងឡូតូតាមអនឡាញនៅស្រុកពញាក្រែកបើកលេងយ៉ាងគគ្រឹកគក្រែង រីឯអាជ្ញធរ សមត្ថកិច្ច មិនហ៊ាន...

ទីតាំងល្បែងមាន់ជល់និងឡូតូតាមអនឡាញនៅស្រុកពញាក្រែកបើកលេងយ៉ាងគគ្រឹកគក្រែង រីឯអាជ្ញធរ សមត្ថកិច្ច មិនហ៊ានបង្ក្រាប !!!!

-

ខេត្តត្បួងឃ្មុំ៖ បើយោងតាមប្រជាពលរដ្ឋ រស់នៅតំបន់នោះបានអោយដឹងថា លោកអធិការស្រុកពញាក្រែក មើលពុំឃើញអ្នក បើបនល្បែងលេងយ៉ាងគគ្រឹកគគ្រែងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ប៉ែន កុសល្យ និងលោក ចិន នីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទេទើបអាចបង្ក្រាបបានមើលទៅ។

ប្រភពបន្តទៀតថា មួយរយះចុងក្រោយនេះ សមត្ថកិច្ច ស្រុកពញាក្រែក ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។

បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងមូលដ្ឋាននៅតែទទូចស្នើរសុំដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ចិន នីស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...

តើដីធ្វើអាជីវកម្មរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតដែលគាស់កាយជារណ្ដៅដឹកលក់ក្នុងឃុំដានរុនស្រុកសូទ្រនិគមជាដីអ...

ខេត្តសៀមរាប: តាមសេចក្ដីរាយការពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថាដីនៅតំបន់នេះគឺជាដីលិចទឹកគ្រ...