ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់បទល្មើសនេសាទគ្រប់ប្រភេទ រីកបណ្ដែតលើផ្ទៃទឹក យ៉ាងគក្រើក នៅដែនគ្រប់គ្រងរបស់លោក ជុំ ភាព នឹងលោក ស៊ិន គក់ ...

បទល្មើសនេសាទគ្រប់ប្រភេទ រីកបណ្ដែតលើផ្ទៃទឹក យ៉ាងគក្រើក នៅដែនគ្រប់គ្រងរបស់លោក ជុំ ភាព នឹងលោក ស៊ិន គក់ នៅស្រុកជីក្រែងនៃខេត្តសៀមរាប

-

ខេត្តសៀរាប ៖ សេចក្តីរាយការណ៍ពីប្រជានេសាទ លក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទ គ្រប់ប្រភេទ កំពុងរីកបណ្ដែតនៅលើផ្ទៃទឹក បង្អួតអាជ្ញាធរនិងសមត្ថកិច្ច មន្រ្តីជំនាញពាក់ព័ន្ធ ក្នុងឃុំអន្លង់សំណស្រុកជីក្រែង ខេត្តសៀមរាប ប្រជានេសាទបានបន្តថា បទល្មើសនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយខ្នង សមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានទៅជិតនោះទេ។

ប្រជានេសាទមួយចំនួន បាននាំគ្នាលើកឡើងថា លោក ជុំ ភាពនិងលោក ស៊ិនគក់ កំពុងតែបិទភ្នែក បណ្ដែតបណ្ដោយ ឲ្យមានបទល្មើសនេសាទ អណ្ដែតពេញលើផ្ទៃទឹក ហើយមន្ត្រីរដ្ឋរបាលសាលាស្រុកជីក្រែងកំពុងតែដេកលក់។

ពលរដ្ឋជាច្រើនគ្រួសារ ដែលប្រកបរបនេសាទស្របច្បាប់ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ដោយ ក៏មានអ្នកប្រកបរបរនេសាទខុសច្បាប់ ព្រោងព្រាតលើផ្ទៃទឹក ដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ស្បៃមុង ដែលមានក្រឡាញឹក ធ្វើឲ្យកូនមច្ឆាជាតិ គ្រប់ប្រភេទរងនូវ ការវិនាសហិនហោច ផុតពូជជាបណ្ដើរៗ។

បទល្មើសនេសាទ ទាំងនេះសូម្បីតែមន្ត្រីនៅទីនោះ ក៏ទទួលស្គាល់ថា កើតមាននៅព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។

ប្រជានេសាទនិយាយថា បញ្ហារឿងរ៉ាវអ្នកនេសាទនៅខេត្តសៀមរាបនេះ មិនដឹងថា ឯកឧត្តម ប្រាក់ សោភ័ណ បានដឹងដែរឬទេ ឬមួយបានដឹងហើយធ្វើជាមិនដឹង ប្រជានេសាទសង្ឃឹមថា ឯកឧត្តមរកយុត្តិធម៌ជូន ពួកគាត់ជាពុំខានរឿងរ៉ាវនេសាទខុសច្បាប់នេះ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...