ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់លោក គួច ម៉េង នឹង យ៉ែម សុភាព ពិតជាខ្លាំងមែន! នៅសាងសង់បន្ដរំលោភចំណីផ្លូវសាធារណៈផ្គើននឹងកំណត់ហេតុរដ្ឋបា...

លោក គួច ម៉េង នឹង យ៉ែម សុភាព ពិតជាខ្លាំងមែន! នៅសាងសង់បន្ដរំលោភចំណីផ្លូវសាធារណៈផ្គើននឹងកំណត់ហេតុរដ្ឋបាលក្រុងប៉ោយប៉ែតនៅតែធ្វើដោយរលូន——

-

ក្រុងប៉ោយប៉ែត ៖ ពិតជាខ្លាំងមែន លោក គួច ម៉េង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជា ម្ចាស់នាគទិព្វ ២ ឋិតនៅតាមបណ្តោយផ្លូវបេតុង ស្តង់តាងួន ក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុង យកដីចំណីផ្លូវ សាធារណៈរបស់រដ្ឋ ទៅសាងសង់ សំណង់ ដើម្បីរៀបចំជាតូប ទុកជួល អោយអាជីវករ យកលុយ ដាក់ហោប៉ៅផ្ទាល់ ដោយមិនខ្វល់ពី ចរាចរណ៍ណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែតឡើយ ។ តើលោក គួច ម៉េង អាចសាងសង់ សំណង់រំលោភលើដីចំណីផ្លូវ នឹងហ៊ុំព័ត្របង្គោលភ្លើងនេះ បាន មកពីចេះ បំបាំងកាយធ្វើអោយអាជ្ញាធរឬជំនាញមើលពុំឃើញទេដឹង?

ទោះជាលោក គួច ម៉េង ចេះបំបាំងកាយសាងសងរំលោភចំណីផ្លូវសាធារណៈក៏ដោយ ក៏រដ្ឋបាលក្រុងចង្អុលបង្ហាញពីរ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចុះទប់ស្កាត់ ធ្វើកំណត់ហេតុមិនអោយធ្វើបន្ដទៀតទេ ហើយអោយរុះរើចេញពីចំណីផ្លូវទៀតផង។

តាមប្រភពពលរដ្ឋ ឆ្លងកាត់ទីនោះបានបង្ហើបប្រាប់ក្រុមអ្នកយកព័ត៌មានមេគង្គខ្មែរនៅថ្ងៃទី25,10,2024ថាចំពោះទីតាំងរបស់លោក គួច ម៉េង នោះគឺនៅតែសាងសង់ដដែលមិនឃើញមានសមត្ថកិច្ចឬអាជ្ញធរណាមករំខានទៀតទេ។

បញ្ហាការសាងសង់សំណង់រំលោភលើផ្លូវសាធារណៈរបស់លោកគួច ម៉េង នៅភូមិសាស្ដ្រខាងលើនេះលោក គាត ហ៊ុល អភិបាលនៃគណៈក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាលោក ខិតខំទប់ស្កាត់មិនអោយសាងសង់ទៀតទេតែបើនៅតែសាងសង់បន្ដទៀតនោះ លោកនឹង មានវិធានការដោះស្រាយតាមគោលការច្បាប់មិនលើកលែងនោះទេ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...