ថ្ងៃ​សៅរ៍, ខែ​មេសា 12, 2025
ផ្ទះព័ត៌មានសំខាន់លោក ងី ឡាក់ យកគ្រឿងចក្រចូលគាស់កាយដីជើងភ្នំបាណង់ដឹកលក់អត់ច្បាប់បានដោយរលូន--------

លោក ងី ឡាក់ យកគ្រឿងចក្រចូលគាស់កាយដីជើងភ្នំបាណង់ដឹកលក់អត់ច្បាប់បានដោយរលូន——–

-

ស្រុករតនៈមណ្ឌល៖ នៅថ្ងៃទី26-10-2024 បើតាមប្រភពពលរដ្ឋបានឃើញគ្រឿងចក្រចូលគាស់កាយនៅជើងភ្នំបាណង់ស្ថិតក្នុងភូមិបាណង់ឃុំស្ដៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងជារបស់លោក ងី ឡាក់ គាស់កាយដីថ្មដឹកលក់ យ៉ាងរលូនពុំឃើញមានអាជ្ញាធរណាមកសួរនាំនោះទេ។ហើយបំន្ថែមទៀតថាទីតាំងដីនៅចំណុចនោះគឺលឺថាជាដីឈ្មោះលោកទូចនិងលោក ណាត មាននៅទីនោះដែល។

ពាក់ព័ន្ធនឹងគ្រឿងចក្រចូលកាយដីគ្រួសថ្មនៅចំណុចជើងភ្នំនេះដែល លោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុករតនៈមណ្ឌលបានអោយមេគង្គខ្មែរដឹងតាមទូរស័ព្ទថាលោក ងី ឡាក់ គឺមានច្បាប់នៅច្រកចេញចូល តែចំណែកការគាស់កាយដីចំណុចនោះដឹកលក់គឺដីរបស់យោធាខាងអាគ្រោះអ្នកគ្រប់គ្រង។រីឯខាងមន្ត្រីរ៉ែថាមពលខេត្តបាត់ដំបង បានអោយអ្នកសារព័ត៌មានយើងដឹងថាទីតាំងដែលលោក ងី ឡាក់ ចូលគាស់កាយដឹកលក់នោះគឺពុំស្របច្បាប់នោះទេ។

ចំណែកលោក ងី ឡាក់ អ្នកយកព័ត៌មានយើងខិតខំទំនាក់ទំនងតាមទូរស័ព្ទដែល តែពុំចូល។

គួររំលឹកថាចំពោះរឿងដីថារបស់យោធាខាងអាគ្រោះ ឬរបស់លោកទូច លោក ណាត ក្រុមអ្នកយកព័ត៌មានមេគង្គខ្មែរពុំអាចទំនាក់ទំនងបានទេដោយគ្មានទូរស័ព្ទ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋ នឹងមជ្ឍដ្ឋានទូទៅ ស្នើសុំសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយអោយ មន្ត្រីថ្នាក់ក្រោមដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងនៅជើងភ្នំបាណង់ នេះផងទាន ដើម្បីជួយទប់ស្កាត់ការទន្ទ្រានដីភ្នំ នឹងខាតនៅពន្ធចូលរដ្ឋទៀតផង។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសាមីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង តាមលេខទូរស័ព្ទ 092 507979 យើងខ្ញុំរៀងរាល់ម៉ោងធ្វើការ ស្ដីពីរច្បាប់របបនៃសារព័ត៌មានកម្ពុជា គឺមានភាពសុក្រឹត្យ នឹងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ។វគ្គ1

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...