ថ្ងៃ​ចន្ទ, ខែ​មេសា 14, 2025
ផ្ទះព័ត៌មានសំខាន់ឡានខ្នាតយក្សកំពុងចរាចរណ៍ក្នុងក្រុងបាត់ដំបងទាំងយប់ថ្ងៃដោយរំភើយ ឯមន្ត្រីពាក់ព័ន្ធនឹងសមត្ថកិច្ចមិនហ៊ានទ...

ឡានខ្នាតយក្សកំពុងចរាចរណ៍ក្នុងក្រុងបាត់ដំបងទាំងយប់ថ្ងៃដោយរំភើយ ឯមន្ត្រីពាក់ព័ន្ធនឹងសមត្ថកិច្ចមិនហ៊ានទប់ស្កាត់!!!

-

ខេត្តបាត់ដំបង ៖ បើយោងតាម លិខិតរដ្ឋបាលខេត្តបាត់ដំបង លេខ1372/22 សជណ ស្ដីពី ការបញ្ឍប់រថយន្ដដឹកជញ្ជូនធុនធ្ញន់ចូលក្រុងបាត់ដំបងនឹងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង ចុះថ្ងៃទី02ខែឧសភាឆ្នាំ2022។

ភាពជាក់ស្ដែងទោះបីសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តយ៉ាងណាក្ដី ក៏ការអនុវត្តមិនទាន់មានប្រសិទ្ធិភាពនោះដែល ចំណែកឡានខ្នាតយក្សសព្វថ្ងៃនេះកំពុងដឹកជញ្ជូនទំនិញយ៉ាងកគ្រឹកគក្រែងបំរើការទៅតាមតម្រូវការដាក់តាមឃ្លាំងទាំងនោះ ដូចជា ជី ដែក ស៊ីម៉ង់ត៍ ខ្សាច់ នឹងទំនិញផ្សេងៗទៀត។

ពាក់ព័ន្ធនឹងឡានខ្នាតយក្សដឹកទំនិញចូលក្រុងនេះលោក ចាន់ សុធី នាយផ្នែកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង បានអោយយើងខ្ញុំកាន់គេហទំព័រមេគង្គខ្មែរតាមតេលេក្រាមថាលោកនឹងដាក់កម្លាំងចុះត្រួតពិនិត្យ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋនឹងមជ្ឍដ្ឋានទូទៅស្នើសុំដល់លោក លាង វាសនាអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ជាពិសេសឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងត្រួតពិនិត្យនៅម្ចាស់ឃ្លាំងនឹងឡានដឹកទំនិញចូលក្រុងនេះផង ដើម្បីជួយកាត់បន្ថយនៅសណ្ដាប់ធ្នាប់នឹងរងការខូចខាតដូចជាផ្លូវ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...