ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ក្រុមហ៊ុនលោកស្រៀងចូលគាស់កាយភ្នំលៀបដឹកគក្រើតរញ្ជួយដី ដោយយកឡេះធ្វើនេះធ្វើនោះតាមតែមាត់ថា  តើឯណាទៅពន្ធចូ...

ក្រុមហ៊ុនលោកស្រៀងចូលគាស់កាយភ្នំលៀបដឹកគក្រើតរញ្ជួយដី ដោយយកឡេះធ្វើនេះធ្វើនោះតាមតែមាត់ថា  តើឯណាទៅពន្ធចូលរដ្ឋ

-

ខេត្តបន្ទាយមានជ័យ៖ ជាក់ស្ដែងនៅថ្ងៃទី19-11ឆ្នាំ2024 តាមប្រភពអោយដឹងមានក្រុមហ៊ុនលោក ស្រៀង គ្រប់គ្រងដោយមេការឈ្មោះ លោករ៉ាក ជាមេការ បានចូលគាស់កាយគាស់ដីក្រហមលើភ្នំលៀបដឹកយ៉ាងរំលូនស្ថិតនៅភ្នំលៀបក្នុងភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមបងអ្នកបើកបរឡានធំដឹកដីម្នាក់បានបង្ហើបប្រាប់ថា  ការចុះមកអភិវឌ្ឍន៍ឬគាស់កាយនៅទីតាំងភ្នំលៀបនេះ  បញ្ហារឿងអ្វីៗអាចសួរទៅមេឃុំភ្នំលៀបទៅ ដោយមេរបស់ខ្ញុំនៅខេត្ត។

ករណីរឿងកាយដីថ្មភ្នំលៀបនេះដែលលោកមេឃុំភ្នំលៀបបានលើកឡើងថា ក្រុមហ៊ុននោះគឺកាយអភិវឌ្ឍន៍ធ្វើផ្លួវក្នុងភូមិឃុំប៉ុណ្ណោះ តែចំពោះឯកសារឬលិខិតស្នាមលោកពុំអនុញ្ញត្តិអោយឃើញនោះទេ។

ចំណែកលោកអភិបាលស្រុកនឹងជំនាញពាក់ព័ន្ធគ្រប់ផ្នែកក្រុមអ្នកយកព័ត៌មានរួមនឹងមេគង្គខ្មែរខិតខំនាំសារជូនដើម្បីអោយជ្រាប ថា តើទីតាំងឡើងគាស់កាយដីភ្នំលៀបនោះស្របច្បាប់ឬទេ ?

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនឹងជាកងឯកភាពកម្លាំងបញ្ជាការរដ្ឋបាលខេត្តមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅភ្នំច្រេះនឹងភ្នំលៀបក្នុងស្រុកព្រះនេត្យព្រះនោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...