ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អង្គភាព​សារព័ត៌មាន​ចំនួន​ ២​៩ ចុះ​អនុស្សរណៈ​យោគយល់​គ្នា

អង្គភាព​សារព័ត៌មាន​ចំនួន​ ២​៩ ចុះ​អនុស្សរណៈ​យោគយល់​គ្នា

-

​ភ្នំពេញ៖អង្គភាព​សារព័ត៌មាន​អនឡាញ​ចំនួន​ ២​៩អង្គ​ភាព​ រួមគ្នា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដេីម្បី​ពង្រឹងសមត្ថភាព​ គុណភាព​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ នារសៀល​ថ្ងៃ​ទី​១២​ ខែធ្នូ​ ២០២៤​ នៅបន្ទប់​ប្រជុំ​ក្នុង​ភោជនីយដ្ឋាន​ បាយ័ន​ ផ្លូវ​២០២៤​ រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ផង​ដែរថា​ ក្រោយ​ពី​បាន​ស្វែងយល់​គ្នា​ អង្គភាព​សារព័ត៌មាន​អនឡាញ​ ចំនួន​ ២​៩អង្គ​ភាព​ បាន​ផ្ដួចផ្ដើម​ចងក្រង​គ្នា​ជា​ថ្លុងមួយ​ ក្នុង​រូបភាព​ ពង្រឹងសមត្ថភាព​គ្នាទៅវិញទៅមក​ លេីក្រម​សីលធម៌​ វិជ្ជាជីវៈ​ រៀបរបប​ បច្ចេកទេស​ ការនិពន្ធអត្ថ​ ការ​ចុះផ្សាយ​ព័ត៌មាន​ ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ និង​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ចំណុច​វិជ្ជមាន​របស់​រាជរដ្ឋាភិបាល​ និង​ថ្នាក់ក្រោមជាតិ​ សំដៅ​លេីការ​អភិវឌ្ឍ​ សមិទ្ធផល​ ស្នាដៃ​នានា​ ដែលបាន​កសងកន្លងមក​ និង​អនាគត​។
គួររំលឹក​ផង​ដែរថា​ បេីតាម​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ កាលកន្លងទៅ​ អ្នក​សារព័ត៌​មាន​ អង្គភាព​សារព័ត៌មាន​ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ គ្រប់​ជ្រុងជ្រោយ​ និង​ប្រកបដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ព្រមទាំង​ចេះ​សាមគ្គី​គ្នា​ ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ដែលបង្ក​ភាព​ចលាចល​ក្នុង​សង្គម​ ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ និងនយល់​ច្រឡំ​ពី​សំណាក់​មហាជន​ និង​អន្ដរជាតិ​។

អង្គភាព​សារព័ត៌មាន​ដែលជា​ម្ចាស់​ហត្ថលេខី​ ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​នោះ​ បាន​ប្ដេជ្ញា​ ចូលរួម​គាំទ្រ​នូវដំណេីរ​បន្ដវេន​ និង​ការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី៧​ ដែល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជាពិសេស​ចូលរួម​រក្សា​ឱ្យ​បាន​នូវសន្ដិភាព​ តាមរយៈ​ព័ត៌មាន​៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...