ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងរបស់ លោក ម៉េង បើកលេង យ៉ាងអនាធិបតេយ្យ ជ្រកក្រោមតារាង...

ទីតាំងល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងរបស់ លោក ម៉េង បើកលេង យ៉ាងអនាធិបតេយ្យ ជ្រកក្រោមតារាងបាល់ទះ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប!

-

ខណ្ឌច្បារអំពៅ ៖ តាមប្រភពបង្ហើបអោយដឹងថាមានទីតាំងល្បែងស៊ីសងជាច្រើនកន្លែង ម្ចាស់ឈ្មោះ លោក ម៉េង បើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងខណ្ឌខាងលើនៅតែបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ផងក៏មិនដឹង .???

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចបើកដំណើរការល្បែងមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅលើទឹកដី ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ជួន ណារិន្ធ ស្នងការនគរបាលរាជធានីភ្នំពេញនឹងសូមឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីសូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួត ពិនិត្យ ភាពជាក់ស្តែង ដើម្បីមានវិធានការ ក្នុងការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមតាមប្រព័ន្ធអនឡាញ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅផងទាន ដើម្បីធានាបាននូវគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស ដោយគ្មានការលើកលែង ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...