ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ល្បែងស៊ីសងឆ្នោតឡូតូនិងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកតាមបណ្តាលសង្កាត់មួយចំនួនក្នុងខណ្ឌច្ប...

ល្បែងស៊ីសងឆ្នោតឡូតូនិងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកតាមបណ្តាលសង្កាត់មួយចំនួនក្នុងខណ្ឌច្បារអំពៅមន្ត្រីអាជ្ញាធររក្សាភាពស្ងៀមស្ងាត់!!!

-

ល្បែងស៊ីសងឆ្នោតឡូតូនិងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកតាមបណ្តាលសង្កាត់មួយចំនួនក្នុងខណ្ឌច្បារអំពៅមន្ត្រីអាជ្ញាធររក្សាភាពស្ងៀមស្ងាត់!!!

(ភ្នំពេញ)ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកតាមបណ្ដាភូមិសង្កាត់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ ជាពិសេសសង្កាត់ និរោធមានច្រើនជាងគេ មិនទាន់ឃើញមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ។

កន្លងមកនៅថ្ងៃទី 25ខែមិថុនាឆ្នាំ 2024 លោកចេនមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត  ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព  ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ។

ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងស៊ីសងទាំងនេះ ហើយល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។
ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើសូមសំណូមពរដល់លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងលោក
វរសេនីយ៍ឯក ម៉ៅសឿក អធិការនគរបាលខណ្ឌច្បារអំពៅ  ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...