ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ករណីឃាតកម្មលើអ្នកកាសែតនៅសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម...

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ករណីឃាតកម្មលើអ្នកកាសែតនៅសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន

-

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤–ករណីឃាតកម្មលើអ្នកកាសែតនៅខេត្តសៀមរាប តុលាការបានដំណើរការនីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ជាធរមាន”។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា៖ “គេមិនត្រូវយកករណីបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានអនឡាញនៅខេត្តសៀមរាប លោក ឈឿង ឈឹង មកប្រើប្រាស់ជារបៀបវារៈដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយត្រូវទុកភារកិច្ចអនុវត្តច្បាប់ជូនស្ថាប័នតុលាការក្នុងការអនុវត្តទៅតាមនីតិវិធី”។

ឯកឧត្តម ទេព អស្នារិទ្ធ លើកឡើងដូច្នេះបន្ទាប់ពីមានក្រុមមួយចំនួនដែលបានលើកឡើងប្រាសចាកពីការពិតដែលនាំឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងអំណអរគុណដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ចំពោះករណីឃាតកម្ម ដោយការលបលួបបាញ់លើអ្នកកាសែតរបស់យើងរូបនេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាបបានធ្វើសន្និសីទសារព័ត៌មានមួយនៅសាលាដំបូងខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយបានប្រកាសជាសាធារណៈថា អ្នកសារព័ត៌មានឈ្មោះ ឈឿង ឈឹង ត្រូវបានគេសម្លាប់ក្រោមហេតុផលនៃទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងការទារប្រាក់ជាថ្នូរការមិនចុះផ្សាយ និងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន។ ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះមានជាបណ្ដើរៗហើយដោយជនល្មើសត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួន។

ទន្ទឹមនេះ អយ្យការនឹងបន្តជំហរក្នុងការអនុវត្តច្បាប់មិនត្រឹមតែក្នុងដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរ តែនឹងបន្តឃ្លាំមើលលើការអនុវត្តច្បាប់ដល់ដំណាក់កាលជម្រះក្តី ដើម្បីធានាថាជនត្រូវចោទឈ្មោះ ស៊ី លឿយ ត្រូវទទួលខុសត្រូវនូវអំពើប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់។

ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីបន្ថែមស្ថានទម្ងន់ទោសដល់ជនត្រូវចោទ ព្រះរាជអាជ្ញារ នឹងប្តូរបទចោទទៅលើជនត្រូវចោទ ពីបទប៉ុនប៉ងឃាតកម្ម ទៅជា បទឃាតកម្មវិញ ដោយសារតែពីមុនជនរងគ្រោះគ្រាន់តែរងរបួសសម្រាកព្យាបាល ហើយក្រោយមកជនរងគ្រោះបានទទួលមរណភាព។ ជនត្រូវចោទអាចនឹងត្រូវជាប់ពន្ធនាគារចន្លោះពី១០ឆ្នាំ ទៅ១៥ឆ្នាំ។

ឯកឧត្តមព្រះរាជអាជ្ញា បានរំលឹកថា៖ “អង្គហេតុគឺកាលពីថ្ងៃទី០៤ ខែធ្នូ ជនជាប់ចោទឈ្មោះ ស៊ី លឿយ ជាកសិករបានយកកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វ ទៅស្ទាក់លបលួចបាញ់ជនរងគ្រោះឈ្មោះ ឈឿង ឈឹង នៅក្នុងព្រៃឆ្ងាយពីភូមិ បណ្តាលអោយជនរងគ្រោះឈឿង ឈឹង ដែលជាអ្នកសារព័ត៌មានអនឡាញ មកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ត្រូវត្រង់ពោះ ដែល៣ថ្ងៃក្រោយមកជនរងគ្រោះបានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សូមបញ្ជាក់ថា កន្លងមកនេះ ក្នុងករណីដែលមានហេតុការណ៍ណាមួយពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ក្រុមខ្លះ និងអង្គការខ្លះ តែងតែចោទប្រកាន់ថាជារឿងនយោបាយ ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់នោះទេ ដូចជាករណីនេះជាដើមដែលការពិតគឺជាករណីទំនាស់បុគ្គល។ ប៉ុន្តែឯកឧត្តមអ្នកនាំពាក្យ បានសម្តែងការសោកស្តាយ និងចូលរួមសម្តែងមរណទុក្ខជាមួយគ្រួសារសពលោក ឈឿង ឈឹង។

ឯកឧត្តមអ្នកនាំពាក្យ ក៏ស្នើជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសគឺត្រូវគោរព និងអនុវត្តឱ្យបានម៉ត់ចត់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានដាក់ចេញឱ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន នាពេលកន្លងទៅ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...

ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណ...

(តាខ្មៅ)៖ ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័...