ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងខ្នងឬចំណីអាងកំពីងពួយនិងចំណីផ្លូវសាធារណៈក្នុងឃុំតាគ្រាមត្រូវបានពលរដ្ឋសាងសង់លំនៅដ្ឋានជាហូរហែរចំណ...

ទីតាំងខ្នងឬចំណីអាងកំពីងពួយនិងចំណីផ្លូវសាធារណៈក្នុងឃុំតាគ្រាមត្រូវបានពលរដ្ឋសាងសង់លំនៅដ្ឋានជាហូរហែរចំណែកអាជ្ញាធរនឹងជំនាញហាក់មិនខ្វាយខ្វល់ !!!

-

ស្រុកបាណន់ ៖ តាមប្រភពពីរពលរដ្ឋដែលរស់នៅតំបន់នោះអោយដឹងថាទីតាំងបង្កើតផ្សារនៅជិតខ្នងអាងកំពីងពួយក្នុងភូមិជង្គត់ធ្នង់ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងនេះគឺនៅលើទីតាំងផ្សារបណ្ដោះអាសន្ន ដោយមានអ្នកវិនិយោនោះក៏អាជ្ញាធរឃុំស្រុកខេត្តអនុញ្ញត្តអោយសាងសង់ដើម្បីប្រែក្លាយតំបន់នោះអោយល្អប្រសើបញ្ជៀសភាពប៉ះពាល់ដល់អាងកំពីងពួយនឹងផ្លួវសាធារណៈ។

ភាពជាក់ស្ដែងកំណើននៃការសាងសង់លំនៅដ្ឋាន តូប រាន លើខ្នងឬចំណីអាងនឹងផ្លូវសាធារណៈកំពុងរីកដុះដាលជាលំដាប់នៅក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង។

ពាក់ពន្ធនឹងការសាងសង់លំនៅដ្ឋាន តូប រានលើខ្នងឬចំណីអាងកំពីងពួយផ្លួវនេះដែលក្រុមអ្នកយកព័ត៍មានយើងខិតខំទំនាក់ទំនងទៅលោក ខៃ សុដា ជាប្រធានមន្ទីធនធានទឹខេត្តបាត់ដំបងតាមទូរស័ព្ទដែលតែតេចូលពុំលើក។

(គួររំលឹកថាថ្មីៗនេះលោក ងួន វិបុល អភិបាលរងស្រុកបាណន់ បានដឹកនាំកម្លាំងចុះទប់ស្កាត់ សំណង់រឹងធ្វើផ្ទះអត់ច្បាប់ក្នុងអាងឬចំណីអាងកំពីងពួយរបស់ឈ្មោះ ឈន ផារី នឹង ឈ្មោះ ឡុង ស៊ីណៃ ស្ថិតនៅក្នងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង)។

ចំណែកលោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានចេញ សេចក្ដីជូនដំណឹង តាមរដ្ឋបាលស្រុកលេខ 142/24 សជណ ស្ដីពី ៖ ការរុះរើសំណង់ តូប រាន ដែលប៉ះពាល់ដល់ខ្នងឬចំណីអាងកំពីងពួយនឹងផ្លួវសាធារណៈ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

[សូមចូលអានបន្ថែមរបស់រដ្ឋបាលស្រុកបាណន់]

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...