ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដីភ្នំនឹងដឹកសម្ភរៈយ៉ាងច្រើនមកស្តុបទុកស្ថិតនៅក្នុងភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌលខេត្តបាត់ដំបងដល់ក្រុមអ្នកយកព័ត៌យើងអោយជួយនាំសារនឹងចុះមកជួយមើលតើក្រុមហ៊ុនចិននោះធ្វើអាជីវកម្មនោះស្របច្បាប់ឬទេ ? ។ភាពជាក់ស្ដែងក្រុមអ្នកយកព័ត៌មានយើងបានទៅដល់ឃើញថាមានគ្រឿងចក្រពិតមែននៅទីតាំងកន្លែងនោះប្រាកដមែន ដោយហេតុនេះក្រុមអ្នកយកព័ត៌មានខិតខំយករូបភាពនឹងដើម្បីនាំសាជូនដល់លោកមេឃុំត្រែង លោក គុយ វណ្ណូ អភិបាលស្រុករតនៈមណ្ឌលនឹងមន្ទីពាក់ពន្ធទាំងអស់អោយជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅគ្រឿងចក្រដែលចូលគាស់កាយដីភ្នំនឹងដឹកសម្ភារៈយ៉ាងច្រើននោះ។
ចំណែកលោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងបានអោយក្រុមអ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា ទីតាំងក្រុមហ៊ុនចិនចុះមកធ្វើនោះ គឺមានច្បាប់រុះរករ៉ែ ប៉ុណ្ណោះ។ចំណែកលោកមេឃុំលោកអភិបាលស្រុកបានលើកឡើងតាមទូរស័ព្ទថាលោកពុំដឹងនោះទេតែចាំដាក់កម្លាំងចុះត្រួតពិនិត្យសិន។
បញ្ហាទីតាំងដីភ្នំនៅចំណុចខាងលើនោះដែលគ្រប់គ្រងដោយមេព្រៃ លោក ឈឹម វិជរា ប្រធានមន្ទីកសិកម្មខេត្តបាត់ដំបងបានលើកឡើងថា ដីនៅចំណុចនោះ គឺមានដីការ ដកហូត ពីរដ្ឋបាលខេត្តយូរដែលហើយ។
រីឯអ្នកបកប្រែជនជាតិចិននៅទីតាំងនោះ បានអោយក្រុមអ្នកយកព័ត៌មានយើងដោយផ្ទាល់ថា លោកចុះមកធ្វើនៅទីតាំងនេះ រឿងអ្វីៗ អោយទៅសួរលោកអភិបាលខេត្តបាត់ដំបងទៅ ( សិច)។
ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំងជាកងឯកភាពខេត្តចុះត្រួតពិនិត្យនៅការធ្វើអាជីកម្ម គាស់កាយដីភ្នំនឹងដឹកសម្ភារៈយ៉ាងច្រើនទុកដោយរំលូន។បឋម