ក្រុងប៉ោយប៉ែត ៖ ប្រភព ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបានបង្ហើបប្រាប់ថានៅក្រុងប៉ោយប៉ែតសព្វថ្ងៃពោរពេញទៅដោយបើកល្បែងស៊ីសងដូចជា ជល់មាន់តាមប្រព័ន្ធអនឡាញ សង្វៀនប្រជល់មាន់លេងយ៉ាងរំលូនគ្មានអាជ្ញាធរឬសមត្ថកិច្ចរំខាននោះទេ។
ភាពជាក់ ស្ដែង ទីតាំងសង្វៀនប្រជល់មាន់១កន្លែងស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងដំណើរការលេងល្បែងសុីសង សង្វៀនប្រជល់មាន់ ជាចំហដោយមិនខ្លាចច្បាប់ទម្លាប់នោះឡើយ។
ប្រភពបានឱ្យដឹងថា ទីតាំងល្បែងបើកសង្វៀនប្រជល់មាន់មានមនុស្សចូលលេងជាហូរហែ មិនដាច់នោះឡើយ។ទីតាំង១កន្លែងនេះត្រូវគេប្រាប់ថា ហាក់ដូច ជាមានខ្នងបង្អែករឹងមាំ ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។
រីឯអាជ្ញាធរក្រុងក៏ទំនងជាទទួលបានផលប្រយោជន៍ណាមួយ ទើបមិន ព្រមចាត់ការបង្ក្រាបទីតាំងនេះឡើយ។ ប្រភពខ្សិបខ្សៀវថា លោកព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតហាក់ដូចជាមិនខ្វាយខ្វល់ចំពោះបញ្ហាល្បែងស៊ីសងបើកសង្វៀនប្រជល់មាន់ នៅក្រុងប៉ោយប៉ែត ។
ទោះយ៉ាងណានោះពលរដ្ឋក៏ដូចមហាជននឹងរងចាំមើលថាលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការខេត្តនឹងលោក ឧត្តមសេនីយត្រី បោន បិន កងអាវុធហត្ថខេត្តបានជ្រាបដែលទេ? ពាក់ព័ន្ធនឹងទីតាំងបើកសង្វៀនប្រជល់មាន់ដូចខាងលើដែលកំពុងប្រព្រឹតទៅយ៉ាងរំលូនអូសទាញក្រុមញៀនល្បែងទាំងក្មេងចាស់ចូលលេងចាក់ភ្នាល់ហ៊ោផ្អើលអស់មនុស្សម្នា តែគេមិនថាផ្អើលដល់ស្ថាប័នសមត្ថកិច្ចដែរឬទេ? ពលរដ្ឋនៅតែសង្ឃឹមជឿជាក់ថាលោកស្នងការនឹងលោកអាវុធហត្ថខេត្តបន្ទាយមានជ័យអាចប្រើកណ្ដាប់ដៃដែកបំបែកសម្បុកក្រុមប្រព្រឹត្របទល្មើសបើកបនល្បែងស៊ីសងទាំងអស់នេះទាន់ពេលវេលាស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជជាណាចក្រកម្ពុជា។
អង្អភាពអ្នកយកព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ពាន្ធគ្រប់ម៉ោងធ្វើការតាមរបបអ្នកសាព័ត៌មាន។