ថ្ងៃ​សុក្រ, ខែ​មេសា 11, 2025
ផ្ទះព័ត៌មានសំខាន់ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំ...

ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ

-

ឧត្ដុង្គ​ម៉ែជ័យ​ ៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​សង្កាត់​ព្រះស្រែ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ ដែល​មាន​ការ​ចូលរួម​ពី​លោក​ ចាន់​ វត្ថា​ អភិបាល​រង​ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​ និង​ លោក សុខ​ សយ​ ប្រធា​ន​ក្រុមប្រឹក្សាភិបាល​ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​ ព្រមទាំងមានការចូលរួមពី​ លោកចៅសង្កាត់​ ក្រុមប្រឹក្សា​សង្កាត់​ ក្រុមការងារ​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៣២០នាក់​ នៅរសៀល ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០២៥​ ស្ថិតនៅភូមិ​តាជាល​ សង្កាត់ព្រះស្រែ​ ក្រុងឧត្ដុង្គ​ម៉ែជ័យ​ ខេត្តកំពង់ស្ពឺ​។

ក្នុងឱកាសដ៍វិសេសវិសាលនេះផងដែរ​ ឯកឧត្តម​ បានសំណេះសំណាល​ សួរសុខទុក្ខដល់ក្រុមការងារ​ និង​ប្រជាពលរដ្ឋ​ ដោយស្នាមញញឹម​ និងភាពរីករាយ​ ផងនោះ​ ជាកិច្ចបន្ត​ ឯកឧត្តម​ បានអានសុន្ទរកថាដេីមទាំងស្រុករបស់​ ​ សម្តេចអគ្គមហាសេនាបធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរណឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ០៧.០១.២០២៥)​ ជូន​ក្នុង​អង្គពិធី​ទាំងមូលស្តាប់ផងដែរ​ ។

ឯកឧត្តម​ បានបន្ដទៀត​ថា​ ការ​គាំទ្រដោយស្ម័គ្រស្មោះ​ របស់បងប្អូនប្រជាពលរដ្ឋរហូតមកដល់ពេលនេះ​ បានបញ្ជាក់បង្ហាញ​ឱ្យ​ឃេីញកាន់តែ​ច្បាស់​អំពី​ ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ការ​ចូលរួម​រក្សា​សុខសន្ដិភាព​ និង​ស្ថេរភាព​នយោបាយ​នៅកម្ពុជា​។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស និងផ្តល់អំណោយជូន ស...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានអញ្ជើញសំ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤៦គ្រួសារនៅស្រុកសង្កែទទួលប...

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រ...