ក្រុងបាត់ដំបង៖ នៅថ្ងៃទី10-01-2025បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីរបស់លោក ហេង អេង ស្ថិតនៅក្នុងភូមិបល័ង្ហសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបងជារណ្ដៅដីគ្មានពីរបើដឹកអាចម៍ដីវិញគ្មានគ្រប មិនតែប៉ុណ្ណោះបើកបរវិញផ្អើលអស់មនុស្សលោក។
ពាក់ព័ន្ធនឹងទីតាំងរណ្ដៅដីរបស់លោក ហេង អេង នៅចំណុចខាងលើនេះលោកចៅសង្កាត់វត្តគរលើកឡើងថាលោកពុំហ៊ាននោះទេបើនិយាយគ្រឿងហុយ ដឹកមិនគ្របរណ្ដៅដីជម្រៅជ្រៅជារឿងធម្មតាទៅហើយ ចំណែកលោកលាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបងបានមានប្រសាសន៍ថាលោកនឹងសួរទៅមន្ត្រីលោកសិន។ រីឯលោក គក់ បូរ៉ាន់ ប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបង បានលើកឡើងថាទីតាំងរណ្ដៅដីរបស់លោក ហេង អេង
នោះគឺមានអាជ្ញាប័ណ្ណហើយ តែលោករងចាំម្ចាស់អោយសិន (សិច)។
បញ្ហរឿងទីតាំងរណ្ដៅដីរបស់លោក ហេង អេង ដែលធ្វើអាជីកម្មនៅចំណុចនោះ លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថាលោក ហេង អេង ធ្វើអាជីកម្មនៅទីតាំងនោះគឺរត់ច្បាប់ហើយនៅច្រកចេញចូល តែចំពោះការដឹកមិនគ្រប ហុយ គឺអាជ្ញាធរសង្កាត់/ក្រុងត្រួវរួមគ្នាត្រួតពិនិត្យហើយបំន្ថែមទៀតថាបើជម្រៅជ្រៅខ្ញុំនឹងចុះទប់ស្កាត់។
លោក ហេង អេង ម្ចាស់ទីតាំងរណ្ដៅដីក្រុមអ្នកយកព័ត៌មានយើងខិតខំទំនាក់ទំនងតាមតេលេក្រាមដើម្បីអនុញ្ញាត្តសុំមើលអាជីកម្មនោះដែរតែបានត្រឹមតែមើលប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋ នឹងមជ្ឍដ្ឋានទូទៅ ស្នើសុំសំណូមពរដល់ ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយអោយ មន្ត្រីថ្នាក់ក្រោមដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងនៅចំណុចទីតាំងដែរលោក ហេង អេង កំពុងជីករណ្ដៅដីដឹកលក់នេះផងទាន តើមានអាជ្ញាប័ណ្ណឬនៅ។មានត