ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ក្រុមហ៊ុនលោក តាំង សារ៉េត ហៅ(លោកម៉ែន)រកស៊ីជីករណ្ដៅយកអាចម៍ដីដឹកលក់យ៉ាងរលូនចំណែកអាជ្ញាធរនឹងជំនាញមិនខ្វា...

ក្រុមហ៊ុនលោក តាំង សារ៉េត ហៅ(លោកម៉ែន)រកស៊ីជីករណ្ដៅយកអាចម៍ដីដឹកលក់យ៉ាងរលូនចំណែកអាជ្ញាធរនឹងជំនាញមិនខ្វាយខ្វល់!!

-

ក្រុងពោធិ៍សាត់៖ ប្រភពពលរដ្ឋមានសេចក្ដីរាយការណ៍អោយក្រុមអ្នកយកព័ត៌មានដឹងថាមានក្រុមហ៊ុនមួយចូលធ្វើអាជីកម្មជីករណ្ដៅយកអាចម៍ដីដឹកលក់យ៉ាងគក្រឹងគក្រែងនៅចំណុចជិតរង្វង់មូលផ្ដិលចូលតាមខ្លោងទ្វាវត្តស្ថិតនៅសង្កាត់រលាភក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់បើបើកបរលឿន ដឹកមិនគ្រប ហុយ ចំណែកអាជ្ញាធរហាក់គ្មានខ្វាយខ្វល់នោះទេ។

បញ្ហារឿងក្រុមហ៊ុនលោកតាំង សារ៉េត ចូលធ្វើអាជីកម្មជីករណ្ដៅយកអាចម៍ដីលក់នោះលោកប្រធានមន្ទីរ៉ែនឹងថាមពលខេត្តពោធិ៍សាត់បានលើកឡើងថាក្រុមហ៊ុនខាងលើនោះគឺមានច្បាប់ពីរច្រកចេញចូលខេត្តហើយតែចំណែកជម្រៅនោះវិញគឺអនុញ្ញាត្តបានត្រឹមតែ5ម៉ែត្រនោះទេ។

ចំណែកក្រុមហ៊ុនលោកតាំង សារ៉េត ក្រុមអ្នកយកព័ត៌មានយើងខិតខំទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីអោយលោកជួយស្រាយបំភ្លឺនៅរណ្ដៅដីដែលលោកកំពុងជីកនោះ តែតេចូលជាច្រើនដងហើយពុំលើក។

ទោះជាយ៉ាងណាក៏ពលរដ្ឋនឹងមជ្ឍដ្ឋានទូរទៅស្នើសុំសំណូមពរដល់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅរណ្ដៅដីរបស់ក្រុមហ៊ុនលោកតាំង សារ៉េតនោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...