ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង លើកកម្រោងជួសជល់ផ្លូវនឹងថែទាំផ្លូវ...

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង លើកកម្រោងជួសជល់ផ្លូវនឹងថែទាំផ្លូវ

-

ខេត្តបាត់ដំបង ៖នាថ្ងៃទី28 ខែមករា ឆ្នាំ ២០២៥កំពុងជួសជល់ផ្លួវនឹងថែទាំផ្លួវ ជាតិលេខ5ផ្លូវជាតិ57ហើយផ្លូវក្នុងក្រុងដូច ៖

១. បន្តការងារជួសជុលផ្លូវជាតិលេខ ៥ ៖ ការងារកាយជ្រួយតួថ្នល់ ចាក់ដីល្បាយថ្ម និងកៀរកិនបង្ហាប់ ចន្លោះគ.ម២៩៨+០០០ ដល់គ.ម២៩៩+០០០ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ។

២. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១ ៖ ការងារកាយដីគ្មានគុណភាព លើចិញ្ចើមផ្លូវ រួចដឹកចេញ និងចាក់បំពេញតួថ្នល់ ដោយដីល្បាយថ្ម រួចកៀរកិនបង្ហាប់ ចន្លោះគ.ម០៥+៣០០ ដល់គ.ម០៥+៤០០ (ខាងស្តាំ) ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់។

៣. បន្តការងារជួសជុលផ្លូវជាតិលេខ ៥៧ ៖ ការងារលាបថ្នាំបង្គោលនាំផ្លូវ ចន្លោះគ.ម២០+០០០ ដល់គ.ម២១+០០០ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។

៤. បន្តការងារថែទាំផ្លូវជាតិលេខ ៥ ៖ ការងារកាត់ឆ្ការសម្អាតព្រៃ លើមេដ្យាន និងសងខាងផ្លូវ ចន្លោះគ.ម២៨៥+៨០០ ដល់គ.ម២៨៦+១០០ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

៥. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B ៖ ការងារស្រោចកៅស៊ូ ជួសជុលផ្ទៃផ្លូវ ចន្លោះគ.ម២១+០០០ ដល់គ.ម២២+០០០ ស្ថិតក្នុងឃុំបវេល ស្រុកបវេល។

៦. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B១៖ ការងារជួសជុលស្នាមផតស្រុត ដោយកាយដីគ្មានគុណភាព និងចាក់បំពេញថ្មម៉ិច រួចកៀកិនបង្ហាប់ ចន្លោះគ.ម០៨+០០០ ដល់គ.ម០៩+០០០ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល។

មិនតែប៉ុណ្ណោះក៏នែណែដល់មន្ត្រីថ្នាក់ក្រោមអោយជួយផ្សព្វផ្សាយដល់ពលរដ្ឋអោយយល់ដឹងនៅភាពប៉ះពាល់ហៅថាដីចំណីផ្លួវ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...