ថ្ងៃ​សៅរ៍, ខែ​កក្កដា 5, 2025
ផ្ទះព័ត៌មានសំខាន់បណ្ឌិត ហែម ប្រសើរ ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជា...

បណ្ឌិត ហែម ប្រសើរ ដឹកនាំសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម

-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល​ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ និងថ្នាក់ដឹកនាំសមាគមអង្គការចំនួន ៨ អង្គភាព ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមបញ្ជាក់ជូនថា សមាគមអង្គការសុីវិល មានគោលបំណងស្នេីសុំគោលការណ៍​ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់​ ឯកឧត្តមរដ្ឋមន្រ្តី​ ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​បានយល់ដឹងកាន់តែច្បាស់​ និងផលប្រយោជន៍ផ្សេងៗ។

ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្ដ្រី​ បានពន្យល់បកស្រាយ​ និងលេីកឡេីងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ​ ការចងក្រងសហគមន៍កសិកម្មទំនេីប​ ធ្វេីយ៉ាងណា​ថែរក្សានិរន្តរភាពស្បៀង​ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តដល់បណ្តាអង្គការ​ សមាគមក្រៅរដ្ឋាភិបាលនានា​ ចូលរួមក្នុងវិស័យកសិកម្ម​ ការពារធនធានធម្មជាតិ​ ផ្តល់ព័ត៌មានពិតក្នុងសង្គម​ឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត​ និងមិនមានប្រភពច្បាស់លាស់​ ដែលជាផលលំបាកដល់ប្រជាកសិករ​ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផល​ផងដែរ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...