ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ល្បែងស៊ីសងឆ្នោតឡូតូនិងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកតាមបណ្តាលសង្កាត់មួយចំនួនក្នុងខណ្ឌមាន...

ល្បែងស៊ីសងឆ្នោតឡូតូនិងជល់មាន់តាមប្រព័ន្ធអនឡាញលួចបើកលេងយ៉ាងកក្រើកតាមបណ្តាលសង្កាត់មួយចំនួនក្នុងខណ្ឌមានជ័យមន្ត្រីអាជ្ញាធររក្សាភាពស្ងៀមស្ងាត់!!!

-

(ភ្នំពេញ)ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកតាមបណ្ដាភូមិសង្កាត់មួយចំនួន ក្នុងខណ្ឌមានជ័យ ជាពិសេសសង្កាត់ ស្ទឹងមានជ័យមានច្រើនជាងគេ មិនទាន់ឃើញមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ។

ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងស៊ីសងទាំងនេះ ហើយល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើសូមសំណូមពរដល់លោក សេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនិងលោក វរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...