ថ្ងៃ​សុក្រ, ខែ​កក្កដា 4, 2025
ផ្ទះព័ត៌មានសំខាន់តើដីធ្វើអាជីវកម្មរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតដែលគាស់កាយជារណ្ដៅដឹកលក់ក្នុងឃុំដានរុនស្រុកសូទ្រនិគមជាដីអ...

តើដីធ្វើអាជីវកម្មរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតដែលគាស់កាយជារណ្ដៅដឹកលក់ក្នុងឃុំដានរុនស្រុកសូទ្រនិគមជាដីអ្វី

-

ខេត្តសៀមរាប: តាមសេចក្ដីរាយការពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថាដីនៅតំបន់នេះគឺជាដីលិចទឹកគ្រប់គ្រោងដោយជល់ផលតែរយះកន្លងមកពលរដ្ឋតែងតែអាស្រ័យផលមិនតែប៉ុណ្ណោះក៏មានការលក់ដូរតាមតែចិត្តគ្មានអាជ្ញាធរណាដឹងលឺនោះទេ។

ករណីរឿងទីតាំងគាស់កាយជារណ្ដៅដីនៅក្នុងភូមិស្រម៉ធំឃុំដានរុនស្រុកសូទ្រនិឝមខេត្តសៀមរាបមន្រ្តីជល់ផលម្នាក់កាន់លេខ០១៧ ៤៥៦ បានលើកឡើងថាទីតាំងនោះខាងអាជ្ញាធរឃុំបានដឹងច្បាស់ ចំណែកលោក មេឃុំដានរុនបានមានប្រសាសតាមទូរស័ព្ទលេខ០១២ ៨៦២ដល់ក្រុមអ្នកយកព័ត៌មានថា ទីតាំងកន្លែងក្រុមហ៑ុនកម្រោងទឹកស្អាតកំពង់ធ្វើអាជីវកម្មនោះខ្ញុំពុំដឹងនោះទេដោយទីតាំងនោះការលក់ទិញក៏ខ្ញុំពុំដឹងនោះដែលរឿងដី ចំពោះការដឹកអាចម៌មិនគ្រប បើកបរលឿន លើផ្លូវសាធារណៈនោះខ្ញុំបាននែនាំអស់ហើយបើនៅតែមានខ្ញុំនឹងចុះទប់ស្កាត់ រីឯម្ចាស់ក្រុមហ៑ុនកម្រោងទឹកស្អាតដែលកាន់លេខទូរស័ព្ទលេខ
០៩២ ៨៩៥៥៥៥ក្រុមអ្នកយកព័ត៌មានមេគង្គខ្មែរខិតខំទំនាក់ទំនង តែអ្នកស្រីពុំអាចផ្ដល់ព័ត៌មានបានទេដោយអោយទៅសួរលោកមេឃុំទៅវិញ។

បញ្ហារឿងទីតាំងក្រុមហ៑ុនគម្រោងទឹកស្អាតកំពុងធ្វើអាជីវកម្មនោះលោកអភិបាលស្រុកសូទ្រនិគមលោកពុំដឹងនោះទេតែអោយក្រុមអ្នកយកព័ត៌មានទំនាក់ទំនងទៅលោកអភិបាលរងដែលកាន់ផ្នែកនឹងទីបំផុតលោកអភិបាលរងពុំដឹងនោះដែលតែលោកបានដាក់កម្លាំងចុះត្រួតពិនិត្យ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាល នៃគណះអភិបាលខេត្តសៀមរាបមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងធ្វើអាជីវកម្មថ្មីៗរបស់ក្រុមហ៑ុនគម្រោងទឹកស្អាតនោះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...