ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

-

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង ដោយពីមុនៗមានគ្រឿងចក្រ ឬក្រុមហ៊ុនបានចូលមកគាស់កាយដឹកជញ្ជូនយកដីគ្រួសក្រហមម្ដងកាលដែលហើយទុកចោលរហូតមក។ហើយបន្ថែមទៀតថានៅពេលនេះបានឃើញគ្រឿងចក្រហៅថាអេស្កាជាច្រើនគ្រឿងបានចូលមកគាស់កាយដឹកជញ្ជូនដាក់ឡានតូចធំយ៉ាងគក្រឹកគក្រែងដឹកចេញយ៉ាងរលូន។

ពាក់ព័ន្ធនឹងភ្នំដីសនេះដែល លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានលើកឡើងថា(តាមទូរស័ព្ទ) លោកបានយកឬហៅគ្រឿងចក្រមកជួយសម្អាតភ្នំដីសអោយរៀបស្មើដើម្បីទុកជួយដល់ពលរដ្ឋដែលខ្វះខាតតាមសង្គមកិច្ច។ចំណែករឿងដីភ្នំដីសដែលគាស់កាយនោះគឺទុកសម្រាប់យកទៅអភិវឌ្ឍនក្នុងឃុំឬស្រុកប៉ុណ្ណោះតែបើក្រុមហ៊ុននោះលក់ឬដឹកជញ្ជូនទៅពូនជាភ្នំខុសពីទីតាំងខាងលើគឺខុសហើយ។

ចំណែកលោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងបានលើកឡើងថាចំពោះការគាស់កាយភ្នំដីសដើម្បីយកដីនោះគឺលោកស្រេង សុខា អភិបាលស្រុកបាណន់ជាអ្នកធ្វើ អាចទៅសួរលោកអភិបាលស្រុកវិញទើបដឹងច្បាស់។

ហេតុនេះពលរដ្ឋសំណូមពរស្នើរសុំដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនឹងជាគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងភ្នំដីសនេះផង ដើម្បីបញ្ជៀសការរិះគន់ពីមហាជនថា ភ្នំដីសត្រូវគេដោះដូរមកនៅស្រុកថ្មគោលវិញហើយ។

អង្គភាពគេហទំព័រមេង្គខ្មែររងចាំស្រាយបំភ្លឺក្រុមម៉ោងធ្វើការតាមលេខ 092 50 7979

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...