ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរបន្តទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម...

អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរបន្តទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍

-

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ ការបង្ក្រាបការឆ្លងដែន មនុស្សនិងទំនិញ ខុសច្បាប់តាមព្រំដែន។

ការណែនាំរបស់ឯកឧត្តមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក អភិបាល ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

បន្ទាប់ពីស្ដាប់លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត អានសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់គណៈបញ្ជាការឯកភាព ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មន្រ្តីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់បានជ្រាប និងអញ្ជើញចូលរួម «ពិធីបុណ្យកឋិនសាមគ្គីរបស់រដ្ឋបាលខេត្តបាត់ដំបង» នៅថ្ងៃ១៥កើត-១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃអង្គារ-ពុធ ទី៧-៨ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដែលនឹងដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា «វត្តព្រះពុទ្ធជ័យមង្គល ហៅវត្តបត់សាលា» ស្ថិតនៅក្នុង ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីប្រមូលបច្ច័យកសាងវត្ត។

ឯកឧត្តម សុខ លូ ក៏បានណែនាំបន្ថែមដល់ការរៀបចំបញ្ជីឈ្មោះពលករដែលចំណាកស្រុកវិលពីប្រទេសថៃវិញ របស់រដ្ឋបាលក្រុង ស្រុកទាំង១៤។ ការងារត្រៀមបង្ការគ្រោះមហន្តរាយ ដោយស្ថានភាពទឹកជំនន់ និងការត្រៀមសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះដំណាំផ្សេងៗផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...