ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងបូមឬកាយខ្សាច់មួយកន្លែងរងការរិះគន់ពីរពលរដ្ឋនឹងមន្រ្ដីឃុំ យកឡានធំៗដឹកខ្សាច់ ធ្វើអោយប៉ះពាល់ផ្លូវ ...

ទីតាំងបូមឬកាយខ្សាច់មួយកន្លែងរងការរិះគន់ពីរពលរដ្ឋនឹងមន្រ្ដីឃុំ យកឡានធំៗដឹកខ្សាច់ ធ្វើអោយប៉ះពាល់ផ្លូវ យ៉ាងខ្លាំង ស្ថិតនៅស្រុកបរិបូណ៍

-

ខេត្តកំពង់ឆ្នាំង–ទីតាំងបូមឬកាយខ្សាច់មួយកន្លែងស្ថិតនៅចំណុចជិតស្ទឹងខ្សាច់សក្នុងភូមិអញាញរូង ឃុំអញាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងកំពង់ធ្វើអាជីវកម្មបូមឬកាយខ្សាច់ដាក់ឡានដឹកយ៉ាងគក្រឹកគក្រែងដោយពុំគ្រប ដាក់ច្រើនធ្វើអោយប៉ះពាល់ផ្លូវថ្មីចាស់ នឹងហុយ គ្មានស្រោចទឹកនោះទេ។

ករណីទីតាំងបូមឬកាយខ្សាច់នៅភូមិឃុំខាងលើនោះ លោកប្រធានការិយ៉ាល័យរ៉ែនឹងថាមពលខេត្តកំពង់ឆ្នាំងលើកឡើងថាចំពោះការធ្វើអាជីវកម្មបូមឬកាយខ្សាច់នៅតាមដងស្ទឹងខ្សាច់សនោះគឺមានច្បាប់អស់ហើយ ចំណែកការដឹកជញ្ជូននៅតាមដងផ្លូវនោះវិញជារឿងអាជ្ញាធរនឹងសមត្ថកិច្ច។ចំណែកលោកមេឃុំអញាញរូងបានមានប្រសាសន៍ថាបញ្ហារឿងក្រុមហ៑ុនដឹកខ្សាច់នោះលោកបានប្រជុំជាច្រើនដងហើយនៅភាពប៉ះពាល់ផ្លូវនោះ។

បញ្ហារឿងឈ្មោះផ្លូវអញាញរូង ពេជចង្វា ដែល ក្រសួងអភិវឌ្ឍន៍ជនបទ កម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)មួយខ្សែនោះលោកមន្រ្តីនៅមន្ទីអភិឌ្ឍន៍ជនបទម្នាក់បានលើកឡើងថាផ្លូវមួយខ្សែនោះគឺម្ចាស់កម្រោងត្រួតពិនិត្យរួចរាល់ហើយ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋនឹងមន្ដ្រីឃុំស្នើសុំសំណូមពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណះអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅការដឹកជញ្ជូនខ្សាច់ បូមឬកាយខ្សាច់ធ្វើអោយប៉ះពាល់ផ្លូវយ៉ាងខ្លាំង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ពិតជាមានអំណាចខ្លាំងមែនទោះអាជ្ញាធរនឹងជំនាញទប់ស្កាត់យ៉ាងណាក័ម្ចាសីទីតាំងសាងសង់សំណង់រឹងចូលច្រាំងទន្លេមួ...

រាជធានីភ្នំពេញ៖ ទីតាំងសាងសង់សំណង់រឹងសង់ចូលទន្លេ ដែលស្ថិតនៅក្នុង ភូមិទួលរកាទី2 សង្កាត់ចាក់ អង្រែក្រ...

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...