ខេត្ដព្រះសីហនុ ៖ ទីតាំងសាងសង់សំណង់រឹងសង់មួយកន្លែងដែលស្ថិតនៅក្នុង ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
កំពង់សាងសង់សំណង់រឹងដោយរលូនដោយមិនខ្វាយខ្វល់ពីអាជ្ញធរមូលដ្ឋាននោះឡើយ។
បើតាមសម្ដីលោកមេភូមិនឹងពលរដ្ឋដែលរស់នៅទីនោះបានឱ្យអង្គភាពសារព័ត៌មានយើងដឹងថាចំពោះទីតាំងសាងសង់សំណងរឹងនៅទីនោះគឺច្បាប់ពុំអនុញ្ញាតិអោយសាងសង់សំណង់រឹងមាំនោះទេដោយតំបន់មាត់ឆ្នេរនេះរដ្ឋពុំទាន់ចេញប្លង់អោយ។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេរាជរដ្ឋាភិបាល
បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី 10 ខែកក្កដា 2015
មាត្រា 8 ចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ
-ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា
-ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ
-ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង។ល។
ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ព័ន្ទគ្រប់លំដាប់ថ្នាក់ជា ពិសេស ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃ គណៈអភិបាលខេត្ត មេត្តាមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធការសាងសង់សំណង់រឹងមួយកន្លែងនេះផងទាន។


                                    