តាមសេក្ដីរាយការណ៍ពីពលរដ្ឋអោយដឹងថាការអភិវឌ្ឍន៍ស្ដារបឹងដ៏មហិមាគ្រប់គ្រងដោយលោក មុិល សុផល អភិបាលស្រុកឯកភ្នំនេះមិនគួរណាទុកចោលអញ្ចឹងសោះ ដោយជម្រៅគួរអោយភ័យខ្លាច ហើយងាយស្រួលបង្កគ្រោះថ្នាក់ដល់ ក្មេងៗ និងសត្វពាហនៈ ព្រោះនៅជិតភូមិ ស្ថិតនៅជិតវត្តប្រាសាទឯកភ្នំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ករណីស្ដារបឹងមហិមាសែនជ្រៅនេះតាមមន្ទីរ៉ែថាមពលខេត្តម្នាក់បង្ហើបប្រាប់ថាត្រូវហាមមិនអោយជីកទៀតទេ ចំណែកមន្ទីបរិស្ថានខេត្តវិញបានអោយដឹងថា កំពុងត្រួតពិនិត្យ អាចាស់អាថ្មីសិន ។(តាមតេលេក្រាម)
បញ្ហាស្ដារបឹងទាំងចាស់ទាំងថ្មី លោក មុិល សុផលអភិបាលស្រុកឯកភ្នំ តែងតែមានប្រសាសន៍ថាសុទ្ធតែមានច្បាប់គ្រប់គ្រាន់ហើយ
ហេតុនេះពលរដ្ឋស្នើសុំដល់មន្ទីពាក់ពន់ជួយដាក់កំលាំងត្រួតពិនិត្យដើម្បីអោយការអភិវឌ្ឍន៍គ្រប់គ្រងដោយលោក មុិល សុផល អភិបាលស្រុកឯកភ្នំអោយស្របតាមច្បាប់ ជាពិសេសមន្ទីបរិស្ថានខេត្ត។