ថ្ងៃ​សៅរ៍, ខែ​មេសា 19, 2025
ផ្ទះព័ត៌មានសំខាន់បែកធ្លាយ លិខិតមួយច្បាប់ រឿងនារីមន្ត្រីនគបាលនៃស្នងការ ស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក...

បែកធ្លាយ លិខិតមួយច្បាប់ រឿងនារីមន្ត្រីនគបាលនៃស្នងការ ស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយករយុត្តិធម៍

-

ខេត្តកំពង់ធំ ៖ បែកធ្លាយ នារីមន្រ្តីនគបាលនៃស្នងកាដ្ឋានជាច្រើននាក់រងគ្រោះដោយសារតែ លោកសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើលអាក្រក់​ មិនចេះអៀនខ្មាស បៀតបៀនកេរ្តិ៍ខ្មាសមកលើកូនចៅក្រោមឱវាទជានារីភេទ​ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នា អោយបំពេញនូចសេចក្ដីត្រូវការ នៃកាមតណ្ហារបស់ខ្លួន មិនថាអ្នកមានប្ដី ឬអ្នកនៅលីវ នោះទេ​ គឺលោក មិនលើកលែងសូម្បីតែម្នាក់ នេះបើយោងតាមលិខិតបែកធ្លាយមួយ ដែលគោរពជូនទៅសម្តេចក្រឡាហោម​ នាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេច ក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោកឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ជាន់ឈ្លីកិត្តិយសនិងកេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរនិងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។

បើយោងតាមលិខិតដដែលនោះ​ បានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ គោរពជូនដល់សម្ដេច ក្រឡាហោម ស ខេង សុំជួយអន្តរាគមន៍និងចាត់ការចំពោះលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ។ ក្រៅពីប្រព្រឹត្តអំពើថោកទាបដែលសង្គមស្អប់ខ្ពើម នូវពាក្យ “ត្រីឆ្អើរស៊ីកូនឯង” បុគ្គល អ៊ុក កុសល នេះ ដឹកនាំបង្កើតបក្ខពួក ខ្សែស្រឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ ។

ជាថ្មីម្តងទៀត នាងខ្ញុំជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់ សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែក មានតែ សម្តេច និងលោកជំទាវ ដែលជាឪពុកម្តាយជួយថែរក្សាការពារ និងផ្តល់យុត្តិធម៌ឲ្យកូនចៅក្រោមឱវាទផង និងសូម សម្តេច មេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួន
ដូច្នេះ ដើម្បីជាគំរូដល់អ្នកដឹកនាំដទៃទៀតកុំឲ្យយកគំរូតាម។

សូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រ
សូមមានសុខភាពល្អអាយុយឺនយូរ ដើម្បីបានជាម្លប់ដ៏ថ្លៃថ្លាដល់កូនចៅក្រោមឱវាទក្រសួងមហាផ្ទៃទាំងមូល ។

ទោះយ៉ាងណាពាក់ព័ន្ធករណីខាងលើនេះនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ អង្គភាពប្រភពនៃព័ត៌មានយើង ក៏បានទំនាក់ទំនងតាទូរស័ព្ទសុំការបំភ្លឺទៅលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំដែរ​ តែមិនទទួលបានការឆ្លេីយតបឡើយ

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...