ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អរគុណ សម្តេចតេជោ ហ៊ុន សែន និងអរគុណសន្តិភាព! ធ្វើអ្វីៗក៏ដោយ ត្រូវមានមេត្តាធម៍ និងគុណធម៍ក្នុងខ្លួន

អរគុណ សម្តេចតេជោ ហ៊ុន សែន និងអរគុណសន្តិភាព! ធ្វើអ្វីៗក៏ដោយ ត្រូវមានមេត្តាធម៍ និងគុណធម៍ក្នុងខ្លួន

-

កណ្តាល៖ បន្ទាប់ពីការសម្របសម្រួលបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ រវាងភាគី យាយ ពូ មីង និង ចៅៗ ក្មួយៗ ១៦នាក់ នៅស្រុកខ្សាច់កណ្តាល កាលពីម្សិលមិញ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ នៅថ្ងៃទី៧ ខែកញ្ញា ២០២០ថា ៖ «អរគុណ សម្តេចតេជោ ហ៊ុន សែន និងអរគុណសន្តិភាព! ធ្វើអ្វីក៏ដោយ ត្រូវមានមេត្តាធម៍ និងគុណធម៍ក្នុងខ្លួន
ថ្ងៃទី៧ កញ្ញា នេះតាមពិតទៅជាថ្ងៃដែលមនុស្ស១៤នាក់ (មានកុមារតូចៗ៨នាក់ផងដែរ) ត្រូវរស់នៅ អត់ជម្រក ដោយសារចាញ់ក្តីជីដូន និងមីងបង្កើតក្រោមសាលក្រមស្ថាពរតុលាការខេត្តកណ្តាល រវាង លោកយាយ ស៊ុយ ផូ និងចៅ ប៊ូ ស្រីទូច,ប៊ូ ស្រីម៉ៅ, ប៊ូ រ៉ាឌី , ប៊ូ រ៉ាវីដ ។ ករណីនេះត្រូវបានអនុវត្ត២ដងរួចមកហើយ ប៉ុន្តែធ្វើទៅអត់បានដោយសារភាគីចៅៗទាំង៤គ្រួសារគ្មានជម្រករស់នៅ។ ដូច្នេះហើយ នៅថ្ងៃទី ៧ កញ្ញានេះ គឺដីការអនុវត្តន៍ដោយបង្ខំអោយចុះចេញពីដីនិងផ្ទះតែម្តង។

ពិតជាមហាសំណាងខ្លាំងណាស់ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ខ្ញុំបាទ និងលោកអភិបាលខេត្តកណ្តាលអោយចុះពិនិត្យដោះស្រាយជាបន្ទាន់ក្រៅប្រព័ន្ធតុលាការ។

ក្រោយពីបានដឹងអំពីដើមចមនៃសាច់រឿង គឺលោកយាយ ស៊ុយ ផូ មានការអាក់អន់ស្រពន់ចិត្តនឹងចៅៗដែលមិនស្គាល់ចាស់ទុំ មើលងាយគាត់ជាជីដូន ទើបឈានទៅដល់ការប្តឹងផ្តល់គ្នា ដោយលោកយាយប្តឹងទារយកដីទំហំ (១៣មx ២០ម) ពីចៅៗទាំង៤ ដែលពួកគេបានរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហើយ (មានលិខិតប្រគល់សិទ្ធិអោយកាន់កាប់ជាកម្មសិទ្ធិផងដែរ)។

ប៉ុន្តែក្រោយពីចៅៗទាំង៤ បានសុំខមាទោសពីលោកយាយ ស៊ុយ ផូ ហើយ គឺលោកយាយបានអត់ឱនអោយពួកគេ ដោយអោយចៅៗទាំង៤នាក់ (រួមទាំងចៅទួតសរុបទាំងអស់ ១៥ នាក់) បានបន្តរស់នៅស្របច្បាប់ក្នុងផ្ទះលើដីនេះ ដោយលោកយាយយល់ព្រមទទួលថវិកា $30,000 ដើម្បីបញ្ចប់វិវាទទាំងស្រុង។

ប៉ុន្តែដោយសារគ្រួសារទាំង៤ ក្រីក្រខ្លាំង គ្មានលទ្ធភាពសូម្បីតែបន្តិច ទើបសម្តេចតេជោនាយករដ្ឋមន្រ្តី បានបរិច្ចាគថវិកាចំនួនខាងលើជូនទៅលោកយាយ ស៊ុយ ផូ ដើម្បីបញ្ចប់រឿងទាំងស្រុង កាលពីម្សិលមិញថ្ងៃទី ៦ ខែ កញ្ញា នៅក្រោមការសម្របសម្រួលដែលមានរូបខ្ញុំ និង លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ ចូលរួមជាមួយអាជ្ញាធរខេត្តជាច្រើនរូប។

ចៅៗទាំង៤គ្រួសារមានសេចក្តីរំភើបរីករាយក្រៃលែងចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ជាមួយនឹងដំណោះស្រាយឈ្នះឈ្នះដែលបានផ្តល់ក្តីសង្ឃឹមក្នុងជីវិតពួកគេឡើងវិញ។

គ្រួសារទាំងមូលបានគោរពអរគុណសម្តេចទាំងទ្វេយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តអាណិតស្រឡាញ់ និងព្រហ្មវិហាធម៍មិនអាចកាត់ថ្លៃបាន ដែលសម្តេចបានលះបង់ជួយជីវិតពួកគេអោយបានរស់ឡើងវិញ។

ខ្ញុំបាទសូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អអាយុយឺនយូរបំផុតដើម្បីជាម្លប់ដ៏កក់ក្តៅ និងជាទីកន្លែងដែលផ្តល់យុត្តិធម៍ដល់ពលរដ្ឋដើម្បីបានរស់នៅសុខសប្បាយក្រោមម្លប់សន្តិភាព។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...