ថ្ងៃ​អង្គារ, ខែ​កក្កដា 8, 2025
ផ្ទះព័ត៌មានសំខាន់ឯកឧត្តម ដួង តារា៖ ខ្ញុំបានយកសំណេីបងប្អូន ៩៨៤គ្រួសារ នៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ជម្រាបជូន សម្តេចប្...

ឯកឧត្តម ដួង តារា៖ ខ្ញុំបានយកសំណេីបងប្អូន ៩៨៤គ្រួសារ នៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ជម្រាបជូន សម្តេចប្រមុខដឹកនាំរួចហើយ! វិវាទដីធ្លីម្ភៃឆ្នាំមកនេះ អាជ្ញាធរកំពុងបន្តខិតខំដោះស្រាយជូនបងប្អូនហេីយ​!

-

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងតាមសារក្នុងផេករបស់ ឯកឧត្តមថា «បុណ្យភ្ជុំជាឱកាសធ្វេីបុណ្យនិងកសាងអំពេីល្អ

សុខសប្បាយជាទេបងប្អូននៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ចំនួន ៩៨៤គ្រួសារ?
វិវាទដីធ្លីម្ភៃឆ្នាំមកនេះ អាជ្ញាធរកំពុងបន្តខិតខំដោះស្រាយជូនបងប្អូនហេីយ​!

កាលពីពេលថ្មីៗនេះ តាមសំណើរសុំរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៩៨៤គ្រួសារ នៅភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើគោរពមក សម្តេចតេជោ ដើម្បីស្នើសុំធ្វើប័ណ្ណដីកម្មសិទ្ធរស់នៅស្របច្បាប់ត្រឹមត្រូវ​ គឺខ្ញុំបានយកសំណេីបងប្អូនជម្រាបជូនសម្តេចប្រមុខដឹកនាំអោយលោកបានជ្រាបពីសុខទុក្ខរបស់បងប្អូនទាំងអស់គ្នារួចហើយ។

ក្រសួងដែនដី និងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនឹងចុះទៅដោះស្រាយជូនបងប្អូនក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបងប្អូនខិតខំសហការជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាខាងលើអោយបានល្អឆាប់ចប់ជាស្ថាពរ ដើម្បីបងប្អូនមានប័ណ្ណកម្មសិទ្ធដីធ្លីរស់នៅសុខសប្បាយចាប់ពីពេលនេះតទៅ។​ សូមនាំគ្នាដោះស្រាយដោយសន្តិភាពឈរលេីគោលការណ៍ឈ្នះឈ្នះសម្តេចតេជោដេីម្បីយេីងសុខសប្បាយទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...