ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះព័ត៌មានសំខាន់ពិធីចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១០៩៣គ្រួសារដែលរងគ្រោះទឹកជំនន់ខ្លាំងនៅស្រុកគាស់ក្រឡ

ពិធីចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១០៩៣គ្រួសារដែលរងគ្រោះទឹកជំនន់ខ្លាំងនៅស្រុកគាស់ក្រឡ

-

បាត់ដំបង៖ ស្រុកគាស់ក្រឡ នៅថ្ងៃ សៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអញ្ជើញចុះចែកអំណោយសប្បុរសធម៌ ដែលទទួលបានពីប្រជាពលរដ្ឋខ្មែរ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន ១០៩៣ គ្រួសារ ក្រុមការងារបាននាំយកអំណោយសប្បុរសធម៌ចែកជូនជាបន្តបន្ទាប់ ដោយព្រឹកនេះ បានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៤៨០គ្រួសារ។ អំណោយសប្បុរសធម៌ ដែលបានចែកជូននាព្រឹកនេះ រួមមាន៖ អង្ករ មី ទឹកស៊ីអ៉ីវ ទឹកត្រី ឆៃពៅ សៀង ថ្នាំពេទ្យ។ ល។

ថ្លែងក្នុងពិធីចុះចែកអំណោយនេះ ឯកឧត្តមទាំងពីរបានបន្តថា ការផ្តល់ជូនអំណោយទាំងនេះ គឺកើតចេញពីទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយ ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈអធិបតី ក៏បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខ​ និងសេចក្តីអាណិតស្រលាញ់របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានក្រេីនរំលឹកដល់បងប្អូនទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់​ រក្សាអនាម័យ កុំមានការធ្វេសប្រហែស ជាពិសេសកុមារ​ និងស្រ្តីនាពេលទឹកកំពុងជោរជន់លិចលង់​ និងសត្វអាសិរពិសជាដេីម​ ជាងនេះទៅទៀតក៏មិនត្រូវភ្លេចជំងឺកូវីត-១៩ នោះទេ។

ជាកិច្ចបញ្ចប់ ឯកឧត្តម​ទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសដែលប្រទេសជាតិកំពុងជួបនឹងគ្រោះទឹកជំនន់នេះ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...