កាលពី២សប្តាហ៍មុន ខ្ញុំមានគម្រោងនាំយកអំណោយសម្តេចទាំងទ្វេទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងទៅនៅខេត្តបាត់ដំបង១ពាន់គ្រួសារ។ ប៉ុន្តែខ្ញុំមិនបានទៅដោយសារជាប់ធ្វើចត្តាឡីស័ក។ ប្រសិនបើលទ្ធផលធ្វើតេស្តកូវីដ១៩ នៅថ្ងៃទី ១៨ វិច្ឆិកា ខាងមុខនេះអវិជ្ជមាន គឺខ្ញុំគ្រោងនឹងចុះទៅខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។
ថ្ងៃនេះ សុខភាពខ្ញុំល្អជាធម្មតា កម្តៅខ្ញុំគឺ ៣៦.៤ មិនមានសញ្ញាអ្វីដែលគួរអោយព្រួយបារម្ភទេ ព្រោះខ្ញុំប៉ះពាល់ដោយប្រយោលតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំត្រូវតែបន្តធ្វើចត្តាឡីស័កហើយធ្វើតេស្តកូវីដ១៩ អោយបានគ្រប់៤ដង។
សូមបងប្អូនប្រយ័ត្ន ចេះការពារខ្លួនកុំអោយឆ្លងកូវីដ១៩អោយសោះ ឬជាប់មានការសង្ស័យឆ្លងជំងឺកូវីដ ដែលមន្ទីរសុខាភិបាលអាចដាក់អោយរស់នៅដាច់ដោយឡែក១៤ថ្ងៃដូចខ្ញុំមិនខាន។ សូមកុំធ្វេសប្រហែសអោយសោះបងប្អូន។
ខ្ញុំសូមអរគុណជាអនេកដល់ បងអ៊ុត ធី, ប្អូនលឹម លៀង, បងមួង ឃីម, លោកលី និង ប្អូនស្កាយ ដែលបានចូលរួមចំណែកក្នុងការជួយដល់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនេះ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕