ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ថ្ងៃចុងក្រោយនៃធ្វើតេស្ដបញ្ចប់លើកទី៤ របស់ឯកឧត្ដមដួង ដារានៅព្រឹកថ្ងៃទី១៨ នៅទីស្ដីការ គណះរដ្ឋមន្ត្រី(វិ...

ថ្ងៃចុងក្រោយនៃធ្វើតេស្ដបញ្ចប់លើកទី៤ របស់ឯកឧត្ដមដួង ដារានៅព្រឹកថ្ងៃទី១៨ នៅទីស្ដីការ គណះរដ្ឋមន្ត្រី(វិមានមិត្តភាព)

-

ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១៨នេះគឺមានរយះពេល១៥ថ្ងៃហើយបន្ទាប់ព្រឹត្តិការណ៍ថ្ងៃ ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ហើយក៏ជាការធ្វើតេស្ដ លើកទី០៤ ក៏ជាថ្ងៃលើកចុងក្រោយដែលដើម្បីបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ ០៣ ខែ វិច្ឆការ។ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ បងប្អូនប្រជាពលរដ្ឋដែលបានប៉ះផ្ទាល់ និងប្រយោល ឬ មានការសង្ស័យនៅក្នុងព្រឹត្តិការណ៍នោះ។

បើតាមសារសម្លេងអំពាវនាវរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថានៅថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២០នេះ យើងនិងធ្វើតេស្តលើកទី៤ លោកជំទាវក៏បានអំពាវនាវទៅដល់អ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ ០៣ ខែ វិច្ឆិកា ទាំងអស់សូមអញ្ញើញមកធ្វើតេស្តលើកទី៤ឲ្យបានគ្រប់ៗគ្នា នៅទីស្តីការគណរដ្ឋមន្ត្រី (វិមានមិត្តភាព) ហើយលោកជំទាវក៏បានបញ្ជាក់ថាការធ្វើតេស្តលើកទី៤នេះជាការធ្វើតេស្តលើកចុងក្រោយ ហើយនិងជាការធ្វើតេស្តសំខាន់បំផុតសំរាប់ការវាយតម្លៃនៃការបិទបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិការ។

គួររំលឹកថានៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកានោះ គឺមានតែមនុស្សចំនួន០៣នាក់ តែប៉ុណ្ណោះដែលធ្វើតេស្ដ ឃើញថាមានវិជ្ជាមាន COVID-(19 )គឺ ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ ជាសមាជិក
រដ្ឋសភា , លោក ស ចិត្រា អាយុ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, និងបុរសជនជាតិហុងគ្រី អាយុ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា , និងវៀតណាម ក្នុងចំណោមអ្នកជំងឺទាំង៣នាក់ មានអ្នកជំងឺម្នាក់បានព្យាបាលជាសោះស្បើយម្នាក់គឺ ឯកឧត្តម សួស យ៉ារ៉ា ហើយមានអ្នកសង្ស័យជាង១ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក ហើយឆ្លងកាត់ការធ្វើតេស្ដ០៣ដងហើយ គឺមិនមានអ្នកមាន COVID-(19 )ទៀតក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិការនោះ។
ហើយកម្ពុជាសង្ឃឹមថានៅថ្ងៃទី១៨នេះ កម្ពុជា និងបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆកានេះ និងសង្ឃឹមជឿជាក់ក្រោយធ្វើតេស្ដ ជាលើកទី០៤គឺ មិនមានអ្នកមាន COVID-(19 )ទេ។
សូមចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មាន COVID-(19 )និងដើម្បីបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកានេះ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...