បន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ »បើយោងតាមឈ្មួញរកស៊ីកាយភ្នំដេញថ្លៃអភិវឌ្ឍន៍មូលនិធិឃុំកាយដីភ្នំនោះថាមេឃុំអោយកាយ ប៉ុន្តែលោកមេឃុំអូរសំព័របានមានប្រសាសន៍នៅផ្ទះព្រោះថ្ងៃអាទិត្យអោយមេគង្គខ្មែរដឹងថា ពិតមែនការដេញថ្លៃមូលនិធិឃុំតែលោកពុំអោយកាយភ្នំទេអីលូវលោកអោយក្រុមហ៊ុននោះផ្អាកហើយរងចាំដោះស្រាយទៅខេត្តសិន។បន្ថែមទៀតថាចំពោះក្រុមហ៊ុនមួយទៀតនោះគឺមន្ត្រីថ្នាក់ស្រុកអោយកាយ( )
ករណីនេះដែលមន្ត្រីថ្នាក់ស្រុកម្នាក់បានមានប្រសាសន៍តាមទូរស័ព្ទថាក្នុងការកាយដីភ្នំដោយក្រុមហ៊ុននោះគឺលោកអភិបាលស្រុកចាស់ជាអ្នបញ្ជាតាមមាត់បើចង់ដឹងសួរលោកទៅចំណែកលោកអភិបាលស្រុកឡើងថ្មីខ្ញុំពុំដឹងទេ។
បញ្ហារឿងកាយដីភ្នំនោះមន្ត្រីស្រុកឃុំម្ចាស់ក្រុមហ៊ុនទាំងអស់គ្មានឯកសារអ្វីបញ្ចាក់នោះទេ មានតែឆ្លើយដាក់គ្នាដូចរឿងកំប្លែង រីឯលោកម្នាក់តាំងខ្លួនជាបរិស្ថានបានមានប្រសាសន៍ថាភ្នំទាំងនេះលោកហាមឃាត់ណាស់ដែល។
ហេតុនេះពលរដ្ឋស្នើសុំដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមេត្តាជួយដាក់កម្លាំងត្រួតពិនិត្យដល់មន្ត្រីថ្នាក់ក្រោមនោះផងទាន ។ដើម្បីកុំអោយមតិមហាជនរិះគន់ថា ការឃុបឃិតកំទិចភ្នំតែផលប្រយោជន៍ខ្លួននោះ ។ដោយមេគង្គខ្មែរ