ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ស្ពាន១៣មករា ត្រូវបានដាក់ដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះតទៅ

ស្ពាន១៣មករា ត្រូវបានដាក់ដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះតទៅ

-

នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកអភិបាលរងខេត្ត ព្រមទាំងលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងលោកប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមពិធីសូត្រមន្តប្រោះព្រំ ក្នុងការដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន នូវស្ពាន១៣មករាថ្មី ជាចំណងដៃថ្មី ដើម្បីឲ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់នាឱកាសពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពរលូនផងដែរ ។

ស្ពាន១៣មករា នេះគឺជាអំណោយរបស់ លោក គៅ ហុង និងលោកស្រី ហ៊ែកស៉ីក មៀរីយាំ ព្រមទាំងលោក ហេង គឹមឡេង និងលោកស្រី កូយ សុខមាន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងស្ពានឆ្លងកាត់ស្ទឹងសង្កែថ្មីជាស្ថាពរ តាមរយៈការជួយជ្រោយជ្រែងពីសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ។ ស្ពាន១៣មករានេះ បានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដែលមានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ ដែលសព្វថ្ងៃកំពុងមានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើដំណើរបាន ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការកំណត់ទិសដៅចរាចរណ៍សម្រាប់ធ្វើដំណើរលើស្ពាននេះ ដោយស្ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ត្រូវបានកំណត់ជាចរាចរណ៍ឯកទិសសម្រាប់ឆ្លងកាត់ស្ទឹងសង្កែក្នុងទិសដៅ មកពីរាជធានីភ្នំពេញ ពោលគឺពីទិសខាងកើត មកទៅខាងលិច ចំណែកស្ពាន១៣មករា ត្រូវបានកំណត់ចរាចរណ៍ជាឯកទិសសម្រាប់ឆ្លងកាត់ស្ទឹងសង្កែក្នុងទិសដៅចេញទៅរាជធានីភ្នំពេញ គឺពីទិសខាងលិច ទៅទិសខាងកើតវិញ ដោយការរៀបចំនេះ ត្រូវបានរដ្ឋបាលខេត្តបានប្រកាសឲ្យប្រជាពលរដ្ឋអនុវត្តចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១តទៅ ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...