ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់កាស៊ីណូចក្រវាល បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុកនៅល្បែងស៊ីសងគ្រប់ប្រភេទ

កាស៊ីណូចក្រវាល បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុកនៅល្បែងស៊ីសងគ្រប់ប្រភេទ

-

 ប្រភពពីអ្នកចូលលេងល្បែងស៊ីសង នៅទីនោះបានឲ្យដឹងថា កាស៊ីណូចក្រវាលបើកលេងបានគឺមានបុគ្គលឈ្មោះ ហាន មានខ្នងបង្អែកដែលមានឥទ្ធិពលគ្រប់ទៅលើលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏ដូចជាលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ទៀតផងទើបអាចធ្វើអ្វីៗបានតាមទំនើងចិត្ត។ ជាងនេះទៅទៀតតាមប្រភពខ្លះបានបង្ហើបឲ្យដឹងទៀតថា មានសមត្ថកិច្ចនិងមន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ មួយចំនួនទទួលបានផលប្រយោជន៍ពីបុគ្គលឈ្មោះ ហាន ទើបមេល្បែងស៊ីសងម្នាក់នេះអាចបើកសង្វៀនបញ្ជល់មាន់ វង់បៀអាប៉ោង ក្នុងទីតាំងកាស៊ីណូចក្រវាល យ៉ាងពេញទំហឹង ច្រើនដោយពលរដ្ឋខ្មែរ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ ហាន បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀអាប៉ោង ក្នុងទីតាំងកាស៊ីណូចក្រវាល គឺនៅក្នុងចម្ការកៅស៊ូ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ហើយកំពុងដំណើរការយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា នៅទីតាំងបើកលេងល្បែងស៊ីសងរបស់បុគ្គលឈ្មោះ ហាន បើកឲ្យប្រពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេព្រោះបុគ្គលនេះអាងមានខ្នងបង្អែកដ៏រឹងមាំ។ ចំណែកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ស្រុកថ្នាក់ខេត្តបានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យបុគ្គលឈ្មោះ ហាន ធ្វើអ្វីៗតាមអំពើចិត្តដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅឃុំកក់ ស្រុកពញាក្រែក មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្តីអសន្តិសុខសង្គម។

ប្រជាពលរដ្ឋបានធ្វើការអំពាវនាវឲ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃជា​ពិសេសនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់បុគ្គលឈ្មោះ ហាន ដែលជាមេបនល្បែងស៊ីសងនៅកាស៊ីណូចក្រវាល ដែលបើកដៃអោយពលរដ្ឋខ្មែរ ចូលលេង ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...