ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់សម្ដេចក្រឡាហោម ស ខេង បន្ដណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្រៅ...

សម្ដេចក្រឡាហោម ស ខេង បន្ដណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ

-

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដមានប្រសាសន៍ណែនាំអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ដែលធ្វើឡើងក្នុងក្របខណ្ឌសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ឱ្យបានកាន់តែមានប្រសិទ្ធភាពល្អប្រសើរបន្ថែមទៀត ជៀសវាងប្រជាពលរដ្ឋយកយន្តការក្នុងការដោះស្រាយគ្នា នៅប្រព័ន្ធតុលាការ នាំឱ្យខាតបង់នូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ឱ្យបានល្អបំផុត ដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ និងមានឱកាសកសាងជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើរឡើង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ជួយដោះស្រាយប្រជាពលរដ្ឋនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ តុលាការ គឺយើងជៀសមិនផុតឡើយ ប៉ុន្ដែយើងចេះដោះស្រាយ និងសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ប្រហែលឆាប់ជាងនៅប្រព័ន្ធតុលាការ»។

សម្ដេចក្រឡាហោម បានពន្យល់ថា ការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅប្រព័ន្ធតុលាការ ត្រូវចំណាយថវិកាច្រើន ដូចជា ៖ ចំណាយលើការធ្វើដំណើរ និងពេលហូបចុក ជាដើម។ សម្ដេចក្រឡាហោម បន្ដថា ដូច្នេះ ការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺជាវិធីសាស្ដ្រល្អសម្រាប់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា ចំពោះបញ្ហាគ្រឿងញៀនមិនថមថយឡើយ ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស គ្រឿងញៀនសំយោគ គឺជាសារធាតុញៀនផ្សំឡើងដោយសារធាតុ គីមីផ្សេងៗ យកមកបូកបញ្ជូល ទើបសមត្ថកិច្ចពិបាកក្នុងការត្រួតពិនិត្យ ដូច្នេះសមត្ថកិច្ចត្រូវព្យាយាមបង្ក្រាបគ្រឿងញៀនបន្ថែមទៀត៕

 

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...