ខេត្តសៀមរាប ៖ ជាក់ស្ដែងនៅយប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២នៅវេលាម៉ោង១១:៤៩នាទីម្ចាស់និងភោជនីយដ្ឋាន(ផ្លាកទីនឹមផាលេស)នៅតែព្រហើនយកផ្លូវសាធារណៈចតឡានចតម៉ូតូដដែលនេះជាលើកទី២ហើយដែលអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយជូនទៅដល់សាធារណៈជននិងមិត្តភ័ក្រ្តពុកម៉ែបងប្អូនទីតាំងនេះតាមបណ្ដោយផ្លូវជន្លង់ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប។
ប្រភពពីប្រជាពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះ:គាត់ប្រាប់មកសារព័ត៌មានយើងខ្ញុំថាជារៀងរាល់យប់ម្ចាស់ហាងខាងលើតែងតែយកផ្លូវសាធារណៈទាំងសាងខាងចតឡានចតម៉ូតូពេញផ្លូវគាត់ថាគាត់និយាយប្រាប់ដែរតែម្ចាស់ហាងខាងលើមិនមានវិធានការសោះឡើយនៅតែបន្តការចតទៀត។
ហេតុនេះពលរដ្ឋសំណូមពរដល់មន្ត្រីសណ្ដាប់ធ្នាប់ក្រុង សមត្ថកិច្ចមូលដ្ឋាន ជាពិសេសសូមផ្ញើជូនលោកអភិបាលក្រុងជួយចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យត្រង់ចំណុចភោជនីយដ្ឋានខាងលើនេះផងតែងតែយកផ្លូវសាធារណៈចតឡានចតម៉ូតូជារៀងរាល់យប់។
ទោះជាយ៉ាងណាក៏ដោយយើងមិនទាន់បានបំភ្លឺពីម្ចាស់ហាងនៅឡើយទេដោយសារអង្គភាពយើងខ្ញុំគ្មានលេខទូរស័ព្ទទំនាក់ទំនង។