បាត់ដំបង៖ ប្រភពពីពលរដ្ឋដែលរស់នៅទីនោះបានបង្ហើបប្រាប់ថារយះកន្លងមកនៅតំបន់ជើងភ្នំតាគ្រាមនេះមានក្រុមហ៊ុនលោក ហេង ឆាត បានយកគ្រឿងចក្រមកគាស់កាយដឹកជញ្ចូនអាចម៍ដីចេញ ហើយក៏ទុកចោលរហូតមកកាលនោះគឺនៅភូមិតាគ្រាមឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង អីលូវតំបន់នេះគេហៅភូមិអន្លង់ប្រេង ឃុំតាគ្រាម ស្រុកបាណន់ហើយ។
ភាពជាក់ស្ដែងនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2022ក្រុមអ្នកយកព័ត៌មានយើងបានឃើញឡានផ្លាកលេខរដ្ឋបានដឹកជញ្ចូនអាចម៍ដីយកមកចាក់លុបបំពេញកន្លែងដែរក្រុមហ៊ុនលោក ហេង ឆាតទុកចោល ពេលនោះដែលបងប្រុសអ្នកបើកបរបាននិយាយថាឡាននេះគឺរបស់មន្ទីធនធានទឹកខេត្តបាត់ដំបង។
ប្រភពច្បាស់ការថាដីតំបន់នេះគឺរបស់លោក ហេង ឆាត ដោយហេតុនេះក្រុមអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក ហេង ឆាត តាមទូរស័ព្ទពេលនោះលោក ហេង ឆាត បានមានប្រសាសន៍ថាពិតមែនហើយដីរបស់ខ្ញុំ ហើយខ្ញុំចាក់នេះដើម្បីសង់ផ្ទះល្វែង ឬ ពុះឡូលក់ ចំពោះឡាននោះគឺខ្ងុំពឹងពាក់ឡានមន្ទីធនធានទឹក។
បញ្ហារឿងគាស់កាយដឹកជញ្ចូនអាចម៍ដីចាក់បំពេញនេះដែលលោកស៊ិន ស៊ីធួនប្រធានការិយាល័យរ៉ែ និងថាមពលខេត្តលោកពុំដឹងនោះទេ។
ករណីរឿងយកឡានផ្លាកលេខរដ្ឋរបស់មន្ទីធនធានទឹកមកបំរើអោយឯកជននេះដែលក្រុមអ្នកយកព័ត៌មានយើងខិតខំទំនាក់ទំនងទៅលោក ឡុង ផលគុណ ប្រធានមន្ទីធនធានទឹកខេត្ត ជាច្រើនដងតែបានតែ រោទិ៍ចោល។
គួរលឹកថាលោក ឡុងផលគុណ ប្រធានមន្ទីធនធានទឹកចុះទៅអភិវឌ្ឍន៍នៅលើកខ្នងអាងដោយយកថ្មដីក្រហមចេញពីដីសហគមន៍មួយកន្លែងស្ថិតនៅក្នុងភូមិតាងែនឃុំតាគ្រាម ស្រុកបាណន់ ដោយប្រើអេស្កាពីរគ្រឿងឡានចំរុះជាច្រើន ដោយមានលិខិតឯកភាពពីរឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តចាស់។
ពាក់ពន្ធបញ្ហាយកឡានផ្លាកលេខរដ្ឋរបស់មន្ទីធនធានទឹកខេត្តមកបំរើផលប្រយោជន៍អោយឯកជននេះក្រុមអ្នកយកព័ត៌យើងរងចាំស្រាយបំភ្លឺគ្រប់ពេល តាមលេខ 092 507979។