ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ល្បែងស៊ីសង មាន កន្ទុយលេខ ហៅឆ្នោត ភ្នាល់សុីសង ដោយសេរី ក្នុងក្រុងប៉ៃលិនរើកដូចផ្សិត អាជ្ញាធរ សមត្ថកិច្ច...

ល្បែងស៊ីសង មាន កន្ទុយលេខ ហៅឆ្នោត ភ្នាល់សុីសង ដោយសេរី ក្នុងក្រុងប៉ៃលិនរើកដូចផ្សិត អាជ្ញាធរ សមត្ថកិច្ចហាក់ដូចត្រូវថ្នាំសណ្ដំអស់ហើយ

-

 

ខេត្តប៉ៃ លិន៖ មានល្បែងភ្នាល់ស៊ីសង ជាច្រើនកន្លែងរើករាលដាលពាសពេញ សង្កាត់ នានានៅក្នុង ក្រុងប៉ៃលិនដូចជា ល្បែងឆ្នោត វៀតណាម និង ឆ្នោតថៃ នៅតែបន្តបើកដំណើរការលេងបានយ៉ាងរលូន។ ថ្មីៗនេះល្បែងឆ្នោតកំពុងដំណើរការ ដោយសេរីមិនខ្វល់ពីថ្នាក់ដឹកនាំខេត្តបញ្ជារអោយមានវិធានការទប់ស្កាត់ បង្រ្កាបរាល់បទល្មើសល្បែងសុីសង ដែលបានកើតឡើងក្នុងខេត្តដែលវាអាចបង្ករអោយ មនុស្សបែកគំនិតប្រព្រឹត្តធ្វើសកម្មភាពផ្សេងៗខុសច្បាប់ដោយសារតែល្បែងសុីសងនេះតែម្តង ។

សកម្មភាពនេះពលរដ្ឋនិងមហាជនបានរិះគន់ថា៖ អាចមានអាថកំបាំង ពុករលួយរវាងអាជ្ញាធរនិង មេបនល្បែងបើពុំដូច្នោះទេមិនអាចបើកដំណើរការលេងដោយសេរីបាននោះឡេឺយ។ សូមបញ្ជាក់ថា៖ ល្បែងដែលកំពុងរីករាលដាលកំពុងបង្វក់មនុស្សអោយញៀនទាំងក្មេងទាំងចាស់នោះ ១ ល្បែងឆ្នោត វៀតណាម ! កើតមានគ្រប់ទីកន្លែងពាសពេញក្រុងប៉ៃលិន យោង តាមប្រភព៖ អ្នកកត់ឆ្នោតនៅក្នុងក្រុងប៉ៃលិនបានអះអាងថា៖ពួកគាត់ជាកូនកញ្ចែងកត់ឡើងអោយគេបានបន្តិចបន្តូចតែប៉ុណ្ណោះ! ហើយត្រូវឡើងអោយទៅមេធំផ្តាច់មុខប្រចាំក្រុងប៉ៃលិនដែលរងចាំទទួល អោយតែមានអ្នកចង់ ប្រកបរបរលក់ឆ្នោតនេះគាត់បន្តថា បើហ៊ានលក់មិនប្រាប់គេហើយមិនឡើងអោយគេនោះគឺមិនអាចលក់បានទេ បើហ៊ានប្រឆំាងត្រូវ ប្រឈមនិងផ្លូវច្បាប់។ ប្រភពដដែរ បានរៀបរាប់ទៀតថា៖ មេធំនេះគាត់មិនបានស្គាល់ពីអត្តសញ្ញាណ ច្បាស់នោះ ទេគ្រាន់តែស្គាល់ឈ្មោះ ថាគេឈ្មោះ លោក លៀប ហើយបញ្ចី កន្ទុយសន្លឹកឆ្នោតត្រូវផ្ញើតាម ប្រពន្ធ័ ទូរសព្ទ័ ចំណែក ប្រមូលលុយ គឺមានកូនចៅរបស់គេជាអ្នកដើរប្រមូលពីកូនកញ្ចែង ទូរទាំងក្រុងប៉ៃលិន ។ បើទោះបីប្រទេសជាតិកំពុងជួបនៅវិបត្តិនៃជំង្ងឺឆ្លងកូវីត19 និងអូមីក្រុងបំលែងថ្មីឆ្លងតាមការប្រមូលផ្តុំគ្នាយ៉ាងណាក៍ដោយ ក៍ពួកគេមិនគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលនោះទេ បង្ករ ហានិភ័យដល់ ក្រុមគ្រួសារ អាចនិងឆ្លងតាមរយៈមានការជួបជុំផ្តុំគ្នាផងដែរ។ល្បែងភ្នាល់សុីសងនេះហើយដែលបណ្តាលអោយមានអំពើចោរ រកម្ម អំពើលួច ឆក់ ប្លន់ អំពើហង្សារគ្រួសារ និងគ្រឿងញឿន។ល។

ពលរដ្ឋសំណូមដល់ លោកជំទាវ បាន ស្រីមុំ! អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នឹង លោក សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និង លោក យ៉ែម សារិទ្ធ ! អធិការនគរបាលក្រុងសូមមេត្តាចាត់វិធានការបង្ក្រាបបទល្មើស ល្បែងស៊ីសងកន្ទុយលេខហៅឆ្នោតខុសច្បាប់ខាងលើនេះផងទាន!ដើម្បីសន្តិសុខ សង្គម ភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅដោយគ្នាការភ័យខ្លាច។
ប្រជាពលរដ្ឋក្នុងក្រុងមានសេចក្តីសង្ឃឹមទុកជាមុនថាក្រោយពីមានព័ត៌មានចេញផ្សាយអំពីបនល្បែងសុីសងរីកដុះដាលដូចផ្សិតនៅក្នុងក្រុងប៉ៃលិន ថាអាជ្ញាធរនឹងចាត់វិធានការក្តៅជាក់ជាពុំខាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...