ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់មហិរិទ្ធរបស់លោកមេបុស្ដិ៍អូរសោមពិតជាខ្លាំងមែនជំនួសស្ដីទីបានតែមួយរយះប៉ុណ្ណោះ

មហិរិទ្ធរបស់លោកមេបុស្ដិ៍អូរសោមពិតជាខ្លាំងមែនជំនួសស្ដីទីបានតែមួយរយះប៉ុណ្ណោះ

-

ខេត្តពោធិ៍សាត់- ស្រុកវាលវែង ៖ បើតាមប្រភពពីពលរដ្ឋរស់នៅទីនោះអោយដឹងថា លោកភុំវិរៈ ឧត្តម មេបុស្ដិ៍អូរសោមត្រូវប្រជាពលរដ្ឋរិៈគន់យ៉ាងខ្លាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន។មិនតែប៉ុណ្ណោះអ្នកស្រី ញ៉ាន់ វឿន ជំទប់ទី1ឃុំអូរសោមនៅថ្ងៃទី5ខែមេសាឆ្នាំ2022 បានអោយ គេហទំព័រមេគង្គខ្មែរដឹងតាមទូរស័ព្ទថា ទង្វើរបស់លោក ភុំវិរៈ ឧត្តម ជាមេបុស្ដិ៍នេះពិតហើយ មានស្នាមមេដៃរបស់ពលរដ្ឋទៀត។ហើយបន្ថែមទៀតថាចំពោះមេបុស្ដិ៍អូរសោមនេះទោះបីមូលដ្ឋានឃុំក៏មិនពេញចិត្តដែរ ដោយទង្វើធ្វើអ្វីៗមិនគោរពតាមច្បាប់9ចំណុចនោះទេ។ទង្វើបែបនេះហើយបានថ្នាក់លើជំនួសស្ដីទីបានមួយរយះប៉ុណ្ណោះ អីលូវបានមកកាន់បុស្ដិ៍វិញហើយ។

ករណីខាងលើនេះលោក ភុំវិរៈ ឧត្តម បានមានប្រសាសន៍ថា គ្មានពលរដ្ឋណារិៈគន់នោះទេ តែលោកសារភាពខុសពីវិន័យមិនបានចូលប្រជុំប៉ុណ្ណោះហើយគ្មាននរណាដកដេញនោះទេ។

បញ្ហារឿងដកដេញលោកភុំវិរៈ ឧត្តម មេបុស្ដិ៍អូរសោមនេះដែលលោកអធិការស្រុកវាលវែងមានប្រសាសន៍យ៉ាងខ្លីថាលោកពុំដឹងនោះទេថ្នាក់លើជាអ្នកដោះស្រាយ ។ចំពោះលោកអភិបាលស្រុកវាលវែងមេគង្គខ្មែរពុំអាចទំនាក់ទំនងបានទេដោយបិតទូរស័ព្ទ !

ហេតុនេះប្រជាពលរដ្ឋនឹងអាជ្ញាធរឃុំស្នើសុំដល់លោក អភិបាលខេត្ត ជាពិសេសលោក ស ថេង ស្នងការខេត្តពោធិ៍សាត់មេត្តាជួយដាក់កម្លាំងស៊ើបអង្កេតនៅបញ្ហារឿងលោកភុំវិរៈ ឧត្តម មេបុស្ដិ៍អូរសោមនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...