ថ្ងៃ​សៅរ៍, ខែ​មេសា 19, 2025
ផ្ទះព័ត៌មានសំខាន់ល្បែងស៊ីសង ភ្លាល់ទឹកភ្លៀង កំពុងតែបើកដំណើរការរីកដូចផ្សិតក្នុងខណ្ឌ៧មករា ចំណុចបរិវេណបណ្តោយផ្លូវ ១៣៩ សង្...

ល្បែងស៊ីសង ភ្លាល់ទឹកភ្លៀង កំពុងតែបើកដំណើរការរីកដូចផ្សិតក្នុងខណ្ឌ៧មករា ចំណុចបរិវេណបណ្តោយផ្លូវ ១៣៩ សង្កាត់វាលវង្ស សមត្ថកិច្ចមូលដ្ឋានហាក់បីមើលរំលងធ្វើមិនដឹងមិនឮទៅវិញ

-

ភ្នំពេញ៖ បនល្បែងស៊ីសងខុសច្បាប់ ភ្នាល់ ទឹកភ្លៀង ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអណាធិបតេយ្យគ្មានញញើតនិងមន្ត្រីមូលដ្ឋាននេះ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ ទាំងអស់នោះកំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ ជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម បង្កអសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខ។

ចំពោះលោក លឹម សុភា អភិបាលខណ្ឌ៧មករា ហើយនិងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា កំពុងសម្ងំស្ងៀម ហើយឆ្លើយថាមិនដឹង មិនមានលេងទៅវិញ ធ្វើហាក់បីដូចមិនដឹង តាមពិតបងប្អូនប្រជាពលរដ្ឋនៅម្ដុំនោះដឹងស្ទើរគ្រប់គ្នា។

ហេតុនេះពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី សូមឯកឧត្តមមេត្តាជួយចាត់ មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ហើយពលរដ្ឋស្នើដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់សមត្ថកិច្ចជំនាញចុះពិនិត្យបង្ក្រាបទីតាំងខាងលើនេះផងទាន។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...